សេន ប៊ុនថេន ប៉ះជើងខ្លាំងសាំម៉ូរ៉ៃជប៉ុន នៅ Thai Fight ស្អែកនេះ
- 2014-10-24 23:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន ប៉ះជើងខ្លាំងសាំម៉ូរ៉ៃជប៉ុន នៅ Thai Fight ស្អែកនេះ
ចន្លោះមិនឃើញ
កីឡាករប្រដាល់ជើងខ្លាំងរបស់កម្ពុជា សេន ប៊ុនថេន នឹងត្រូវឡើងប្រកួតជាលក្ខណៈអន្តរជាតិក្នុងកម្មវិធី Thai Fight ដោយត្រូវប៉ះអ្នកលេងសាំម៉ូរ៉ៃជប៉ុន Takeru Shimizu ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម នៅថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០១៤ ស្អែកនេះ។
ជើងខ្លាំងកម្ពុជារូបនេះធ្លាប់ប្រកួតបាន៩៩ដង ក្នុងនោះឈ្នះ៨៧ដង ចាញ់៩ដង និងស្មើ៣ដង។ អ្នកលេងកែងមុតស្រួចរូបនេះធ្លាប់ប្រកួតបាន៩៩ដង ឈ្នះ៨៧ដង ចាញ់៩ និងស្មើ៣ដង។ សេន ប៊ុនថេន ជាម្ចាស់ជើងឯក IKS-Cambodia ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៦៧គីឡូក្រាម ៧០គីឡូក្រាម និង៧២.៥គីឡូក្រាម។
ដោយឡែក ដៃគូដែលត្រូវប៉ះរបស់ សេន ប៊ុនថេន គឺ Takeru Shimizu របស់ជប៉ុន ឯណោះវិញ ធ្លាប់ប្រកួតបាន៣២លើក ក្នុងនោះឈ្នះ២១ ចាញ់១០ និងស្មើ១។ កីឡាកររូបនេះជាម្ចាស់ជើងឯក WPMF JAPAN Welterweight Champion 2010 និងជាជើងឯក WPMF JAPAN Super Welterweight Champion 2013 រហូតដល់បច្ចុប្បន្ន។
វីដេអូ សេន ប៊ុនថេន ប្រកួតលក្ខណៈអន្តរជាតិកន្លងមក
អ្នកទាំងពីរនឹងត្រូវជួបគ្នានៅថ្ងៃស្អែកនេះ នៅ M C HALL THE MALL BANGKAPI ហើយការប្រកួតនេះនឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខបីរបស់ថៃ និងប៉ុស្តិ៍លេខ៥ខ្មែរ ចាប់ពីម៉ោង៥:៣០នាទីល្ងាច។
ព័ត៌មានកីឡាច្រើនទៀត សូមចុច...
អត្ថបទ៖ អៀង សូទ្រី