កុម្ម៉ង់ទិញ iPhone 6s លើអ៊ីនធឺណិត បែរជាទទួលបានទូរសព្ទផ្លែប៉ែសទៅវិញ
- 2016-03-20 21:10:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុម្ម៉ង់ទិញ iPhone 6s លើអ៊ីនធឺណិត បែរជាទទួលបានទូរសព្ទផ្លែប៉ែសទៅវិញ
ចន្លោះមិនឃើញ
នារីម្នាក់រស់នៅខេត្ត Wuxi ប្រទេសចិនបានកក់ទិញទូរសព្ទ iPhone 6s មួយគ្រឿងនៅលើអ៊ីនធឺណិត តែទំនិញដែលទទួលបានបែរជាទូរសព្ទមានផ្លាកសញ្ញាផ្លែប៉ែសជំនួសឲ្យសញ្ញាផ្លែប៉ោមដែលធ្លាប់ឃើញរបស់ Apple ទៅវិញ។
តាមបណ្ដាញព័ត៌មាន NetEase នារីជនជាតិចិនត្រកូល Zhao មួយរូបបាននិយាយថា នាងបានឃើញការផ្សាយពាណិជ្ជកម្មដ៏ទាក់ភ្នែកមួយនៅលើអ៊ីនធឺណិត ក្រោយមកបានចំណាយប្រាក់ ៣៤០០យាន់ (៥២៥ដុល្លារ) ដើម្បីទិញទូរសព្ទ iPhone 6s មួយគ្រឿង។ យ៉ាងណាមិញ អ្នកលក់ក្រោយមកបានផ្ញើសារមក Zhao ប្រាប់ថាមានបញ្ហាបច្ចេកទេសបន្តិចបន្តួចកើតឡើយនិងសំណូមពរឲ្យនាងផ្ញើលុយថែម ៥០០០យាន់ (៧៧២ដុល្លារ) ថែមទៀត ហើយនឹងសងទៅនាងវិញពេលទំនិញមកដល់។ Zhao បានជឿជាក់លើអ្នកលក់ខាងលើ រួចក៏បានផ្ញើលុយតាមសំណូមពរ។
ខុសពីការរំពឹងទុក នារីម្នាក់នេះមិនទទួលបានអ្វីដែលខ្លួនបានកុម្ម៉ង់នោះឡើយ។ ជំនួសឲ្យ Iphone 6s នាងបែរជាទទួលបាន "ទូរសព្ទសញ្ញាផ្លែប៉ែស" មួយគ្រឿងទៅវិញ នៅពេលចំណាយលុយអស់ជាង ១ពាន់ដុល្លារ។នៅពេលនារីនេះទាក់ទងទៅវិញ អ្នកលក់រូបនេះបានបិទទូរសព្ទរួចទៅហើយ។ គួរបញ្ជាក់ផងដែរ ករណីលក់ទូរស័ព្ទ iPhone ក្លែងក្លាយមិនមែនជារឿងកម្រនោះទេនៅប្រទេសចិន ជាពិសេសគឺនៅលើទីផ្សារអនឡាញតែម្ដង៕
ចុចអាន៖អស់បញ្ហារឿងគាស់ដើមឈើធំៗ ជាមួយម៉ាស៊ីន Truck Spade
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖shanghaiist