សម្រេច​ចិត្ត​ច្បាស់​នៅ​ ចាក់​សាំង​​ធម្មតា​ឬ​ស៊ុបពែរ?

  • 2016-03-22 17:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មិន​តិច​ទេ ដែល​មិន​សូវ​ខ្វល់​ពី​ប្រភេទ​សាំង (ធម្មតា​​និង​ស៊ុបពែរ) ត្រូវ​ចាក់​យានជំនិះ​របស់​ខ្លួន។ បើ​អ្នក​ចេះ​តែ​ចាក់​សាំង​ផ្ដេសផ្ដាស ឡាន​ម៉ូតូ​អ្នក​អាច​នឹង​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​តែ​ម៉ាស៊ីន​និង​ប្រភេទ​សាំង​មិន​ស៊ី​គ្នា។

 

 

លោក ហាក់ ហួត ដែល​ជា​ម្ចាស់​ហ្ការ៉ាស់​លក់​គ្រឿង​បន្លាស់​រថយន្ត​យីហោ ហាក់ ហួត ពន្យល់​ថា សាំង​ធម្មតា​​តម្លៃ​រាង​ធូរ​ថ្លៃ​ ពុំ​មាន​កម្លាំង​ចំហេះ​ខ្លាំង​នោះ​ទេ ដូច្នេះ​វា​​ច្រើន​តែ​ប្រើ​ជាមួយ​ឡាន និង​ម៉ូតូ​ថ្មី ឬ​ប្រភេទ​យានយន្ត​បំពាក់​​ម៉ាស៊ីន​មិន​ត្រូវ​ការ​ចំហេះ​ឥន្ទនៈ​ខ្លាំង។ ម្យ៉ាង​ទៀត​សាំង​ធម្មតា​នឹង​មិន​ធ្វើ​ឱ្យ​ម៉ាស៊ីន​យានយន្ត​​​ឆាប់​ឡើង​កម្តៅ​ឡើយ។

 

ដោយ​ឡែក​សម្រាប់​សាំង ស៊ុបពែរ​វិញ លោក ហួត​ថា វា​ជា​ប្រភេទ​សាំង​មាន​​​តម្លៃ​ថ្លៃ​ជាង​សាំង​ធម្មតា។ វា​មាន​​​ចំហេះ​ខ្លាំងហើយ​ស៊ី​គ្នា​នឹង​ម៉ាស៊ីន​ឡាន​និង​ម៉ូតូ​ប្រភេទ​ស្ព័រ​​ ឬ​​ប្រើ​យូរ​ឆ្នាំ មិន​សូវ​ស្ទុះ តែ​​​សាំង​ប្រភេទ​នេះ​​អាច​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្តៅ​ជាង​ការ​ប្រើ​សាំង​ធម្មតា។

 

បើ​អ្នក​គិត​ថា​ត្រូវ​ជិះ​ផ្លូវ​ឆ្ងាយ​ហើយ​ចាក់​សាំង​ស៊ុបពែរ​ទៀត​នោះ ម៉ាស៊ីន​យានយន្ត​អ្នក​នឹង​ឆាប់​ក្តៅ ដែល​ទាមទារ​អ្នក​ត្រូវ​ឧស្សាហ៍​ឈប់​តាម​ផ្លូវ ដើម្បី​ឱ្យ​ម៉ាស៊ីន​យានយន្ត​ថយ​កម្ដៅ។

 

ដូច្នេះ​អ្នក​បើកបរ​គ្រប់​រូប​គួរ​ដឹង​ច្បាស់​ថា សាំង​ប្រភេទ​ណា​ត្រូវ​នឹង​យានជំនិះ​របស់​ខ្លួន ហើយ​មិន​ត្រូវ​ចាក់​ឡូកឡំ​គ្នា​ប៉ាត​ណា​ប៉ាត​ណី​នាំ​ឱ្យ​ម៉ាស៊ីន​ឆាប់​ខូច​និង​ស្ទក់៕

 

អាន៖ មិន​ចង់​ងងុយ​គេង​ពេល​បើកបរ​ ​ចូរ​​អនុវត្ត​ចំណុច​ទាំង​នេះ​

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី