វិធី​ងាយៗ​​ផ្ទេរ​ទិន្នន័យ​​មាន​លើ​​ iPhone ចូល​​ Android សម្រាប់​អ្នក​ចង់​​​ប្ដូរ​ទូរសព្ទ

  • 2016-03-25 21:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​​​បញ្ហា​មួយ​​ដែល​អ្នក​ប្រើ​ប្រាស់​តែង​ខ្វល់​ខ្វាយ​​ពេល​ប្ដូរ​ទូរសព្ទ​ពី​ iPhone ទៅ​ប្រើ​ Android វិញ​នោះ​​ ការ​ពិបាក​ផ្ទេរ​ទិន្នន័យ។ ប៉ុន្តែ​ឥឡូវ​នេះ​​វា​លែង​ជា​បញ្ហា​ដោយ​គ្រាន់​តែ​អនុវត្តន៍​តាម​វិធី​ងាយៗ​ខាង​ក្រោម​នេះ៖

 

@​ដំបូង​​​នៅ​លើ​ iPhone ត្រូវ​ Backup រាល់​ទិន្នន័យ​ដែល​ចង់​ផ្ទេរ​ដូច​ជា​ លេខ​ទូរសព្ទ​ឬ​រូបភាព​ចូល​ទៅ​ក្នុង​​គណនី​ iCloud​ ដោយ​អនុវត្តន៍​តាម​រូប​ខាង​ក្រោម

 

 

​@អំឡុង​ពេល​ Backup ​ចូរ​ដំឡើង​កម្មវិធី Samsung ​Smart Switch នៅ​លើ​ទូរសព្ទ​ Android ​ដោយ​អាច​ទាញ​យក​ឥត​គិត​ថ្លៃ​ពី​ Play Store

 

 

@ពេល​ទាញ​យក​រួច​បើក​កម្មវិធី​នោះ​ឡើង​រួច​​នៅ​ត្រង់​ Selelct your old device ជ្រើស​ពាក្យ​ថា​ iOS device ហើយ​ចុច​ Start

 

 

@ជា​បន្ត​បញ្ចូល​ឈ្មោះ​និង​លេខ​សម្ងាត់​នៃ​ Apple ID របស់​អ្នក​​ រួច​រាល់​ហើយ​ចុច​ Sign In ពេល​នោះ​ទិន្នន័យ​នឹង​ចាប់​ផ្ដើម​ Load

 

 

@ជា​ចុង​ក្រោយ​ជ្រើស​យក​ទិន្នន័យ​ដែល​ចង់​ផ្ទេរ​រួច​ហើយ​ចុច​យក​ពាក្យ​ Import ​នោះ​ទិន្នន័យ​នឹង​ចាប់​ផ្ដើម​ផ្ទេរ​ពី​ទូរសព្ទ​ iPhone ចូល​ក្នុង​ទូរសព្ទ​ Android ជា​មិន​ខាន៕

 

​​​​

ចុច​អាន៖  ចង់​លាក់​រូប​សម្ងាត់​ក្នុង​ទូរសព្ទ​មិន​ឱ្យ​គេ​ឃើញ មាន​អី​ពិបាក

 

ដោយ​៖ ហៃ​ សុខ​ហេង

អត្ថបទថ្មី