ICT Awards 2016 ប្រកាសបើកការប្រកួតប្រជែង ជំរុញការចូលរួមកាន់តែច្រើន
- 2016-03-26 00:52:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ICT Awards 2016 ប្រកាសបើកការប្រកួតប្រជែង ជំរុញការចូលរួមកាន់តែច្រើន
ចន្លោះមិនឃើញ
ICT Award ឆ្នាំ 2016 ជាពានរង្វាន់ថ្នាក់ជាតិមួយ ដែលរៀបចំឡើងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជម្រុញលើកទឹកចិត្តដល់សិស្សនិស្សិត បណ្ដាក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធដែលមានផលិតផលនិងសេវាកម្មនៃគំនិតបង្កើតថ្មីលើវិស័យបច្ចេកវិទ្យា អាចចូលរួមដាក់ពាក្យប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកពានរង្វាន់ និងជួយលើកកម្ពស់អភិវឌ្ឍវិស័យ ICT នៅកម្ពុជា។
លោក អៀង កំរ៉ង ដែលជាប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានមានប្រសាសន៍ថា ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ ២០១៦ នេះមានចែកចេញជាប្រភេទពានរង្វាន់ និងវិញ្ញាសាប្រកួតខុសៗគ្នាដែលមានចំនួនប្រាំមួយដូចខាងក្រោម៖
១ វិស័យសាធារណៈ
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងផ្ដល់ប្រសិទ្ធភាព កាត់បន្ថយពេលវេលា តម្លាភាព និងមានតម្លៃទាបសម្រាប់បម្រើវិស័យសាធារណៈ។
កម្មវិធីអាចត្រូវអភិវឌ្ឍដោយស្ថាប័នឯកជន ស្ថាប័នរដ្ឋសហគ្រាសរដ្ឋដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល ឬជំនួយបរទេសនិងអាចស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ កម្មវិធីមិនមានភាពចាំបាច់ត្រូវបានប្រើប្រាស់ពេញលេញនោះទេ ប៉ុន្តែត្រូវបានប្រើប្រាស់ដោយស្ថាប័នរដ្ឋណាមួយ រួចហើយ។
កម្មវិធីដែលត្រូវបានអភិវឌ្ឍហើយត្រូវបានប្រើប្រាស់ដោយ សហគ្រាសរដ្ឋឬស្ថាប័នរដ្ឋសម្រាប់គោលដៅរកប្រាក់ចំណេញមិនរាប់បញ្ចូល ក្នុងប្រភេទពានរង្វាន់នេះទេ។
២ វិស័យឯកជន
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលសម្រាប់បម្រើសេចក្ដីត្រូវការរបស់វិស័យឯកជនរួមមានដូចជា កម្រងកម្មវិធីសម្រាប់គ្រប់គ្រងឧស្សាហកម្ម, កម្រងកម្មវិធីសម្រាប់គ្រប់គ្រងភស្តុភារតាមអេឡិចត្រូនិក (e-Logistics), កម្រងកម្មវិធីសម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម, កម្រងកម្មវិធីឧស្សាហកម្មហិរញ្ញវត្ថុ ទំនាក់ទំនង សេវាសុខាភិបាលតាមអេឡិចត្រូនិក ទេសចរ និងបដិសណ្ឋាកិច្ចជាដើម។
ក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនក្នុងស្រុក ១០០%។ សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសម្ចាស់ភាគហ៊ុនក្នុងស្រុកត្រូវមានភាគហ៊ុនយ៉ាងតិច ៥១%។
៣ ការរួមចំណែកទទួលខុសត្រូវក្នុងសង្គម
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់គាំទ្រសហគមន៍របស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក្នុងគោលបំណងជួយកាត់បន្ថយគម្លាតឌីជីថល។
៤ មាតិកាឌីជីថល (Digital Content)
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់ផ្តល់នូវការគ្រប់គ្រងនិងគាំទ្រ បច្ចេកទេសទៅដល់ព័ត៌មាន និងឧស្សាហកម្មកម្សាន្តដូចជា ការផ្សាយទូរទស្សន៍ វិទ្យុ រោងភាពយន្ត តន្ត្រី ទស្សនាវដ្ដី កាសែត ព័ត៌មានលើអ៊ីនធឺណិត ហ្គេមកម្សាន្ត។
ផលិតផលនោះអាចបង្កើតឡើង ជាទម្រង់អត្ថបទសំឡេង រូបភាពនិងវីដេអូជាដើម។
៥ ការបង្កើតធុរកិច្ច
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនធុរកិច្ច បង្កើតតិចជាងរយៈពេល៣ឆ្នាំ ពីកាលបរិច្ឆេទចុះឈ្មោះដាក់ពាក្យប្រកួតប្រជែង។ ម្ចាស់ភាគហ៊ុនធំត្រូវតែជាអ្នកដែលរកឃើញ ឬជាអ្នកផ្តួចផ្តើមគំនិតមុនដំបូង និងមិនមែនជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេណាមួយ។
៦ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលទើបតែស្រាវជ្រាវ រកឃើញចេញពីគំនិតថ្មី សម្រាប់បម្រើតម្រូវការទីផ្សារចេញពីសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ឬក្រុមហ៊ុនដែលរកឃើញ និងបង្កើតគំនិតថ្មីៗ។ កម្មវិធីមិនទាន់ប្រើប្រាស់នៅឡើយ ហើយមិនទាន់បានបញ្ចប់រួចរាល់សព្វគ្រប់ ប៉ុន្តែអាចធ្វើបង្ហាញពីមុខងារនិងដំណើរការរបស់វា ព្រមទាំងរក្សាកម្មសិទ្ធិបញ្ញាជាម្ចាស់របស់អ្នកដែលរកឃើញឬជាអ្នក ផ្ដួចផ្ដើមគំនិតមុនដំបូង (ផ្ទាល់ខ្លួន ឬក្រុមហ៊ុន)។
ប្រើប្រាស់ប្រភពថវិកាផ្ទាល់ខ្លួនឬពីអតិថិជន/ អ្នកប្រើប្រាស់។
ល័ក្ខខ័ណ្ឌនៃការចូលរួមប្រកួត
១ ក្រុមហ៊ុនដែលមានបំណងចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ត្រូវតែជាក្រុមហ៊ុនចុះបញ្ជី និងមានអាជ្ញាប័ណ្ណជំនួញត្រឹមត្រូវស្របទៅតាមច្បាប់ប្រទេសកម្ពុជា។
២ បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះបេក្ខជនដែលមិនមានសញ្ជាតិខ្មែរ ឬមិនមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានបំណង ចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ គឺតម្រូវអោយបេក្ខជននោះមានលិខិតបញ្ចាក់ច្បាស់លាស់ពីក្រុមហ៊ុន ក្នុងស្រុកទើបអាចមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ បាន។
៣ ក្រុមហ៊ុនដែលក្ស័យធនមិនត្រូវបានអនុញ្ញាតអោយចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះបានឡើយ។
៤ ផលិតផលដែលដាក់ប្រកួតប្រជែងក្នុងកម្មវិធីនេះ ត្រូវតែជាផលិតផលរក្សាកម្មសិទ្ធិបញ្ញាដោយក្រុមហ៊ុនសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់ ៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កាលវិភាគនៃការចូលរួមប្រកួត
-១០ មិថុនា ២០១៦ ប្រកាសលទ្ធផលជយលាភី និងប្រគល់ពានរង្វាន់ ICT Awards 2016
របៀបនៃការដាក់ពាក្យប្រកួតប្រជែង
សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនេះ អាចទាញយកពីគេហទំព័រwww.cambodiaictaward.com ដោយផ្ទាល់ រួចបំពេញពាក្យចុះឈ្មោះតាមរយៈទម្រង់ពាក្យអេឡិចត្រូនិក បន្ទាប់មកផ្ញើ URL វីដេអូនៅលើ Youtube មុននឹងចុចប៊ូតុង Submit។
បេក្ខជន/ ក្រុមហ៊ុន ត្រូវដាក់សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនិងឯកសារពាក់ព័ន្ធ ដទៃទៀតក្នុងស្រោមសំបុត្របិទជិតដោយដៃ ជាមួយត្រាបញ្ជាក់ក្រុមហ៊ុនរបស់សាម៉ីខ្លួនហើយផ្ញើរទៅកាន់អាស័យដ្ឋាន ខាងលើ ឬអ៊ីម៉ែលមកអាស័យដ្ឋាន info@cambodiaictaward.com។
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះក៏នឹងផ្តល់ឱកាសដល់បេក្ខជនក៏ ដូចជាក្រុមហ៊ុនដែលទទួលបានជយលាភីពីកម្មវិធីនេះក្លាយជាតំណាងរបស់ ប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានថ្នាក់អាស៊ាន (ASEAN ICT Awards) ផងដែរ។
សម្រាប់រង្វាន់និងជយលាភី
១) ជយលាភីលេខមួយ នឹងទទួលបានទឹកប្រាក់ ៥.០០០ ដុល្លារ
២) ជយលាភីលេខពីរ នឹងទទួលបានទឹកប្រាក់ ២.០០០ ដុល្លារ
៣) ជយលាភីលេខបី នឹងទទួលបានទឹកប្រាក់ ១.០០០ ដុល្លារ
បន្ថែម លើនោះទៀត ម្ចាស់ជ័យលាភីនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ជ័យលាភី ពានជ័យលាភី ហើយប្រភេទវិញ្ញាសានីមួយៗ ក៏ទទួលបានរង្វាន់លួងចិត្ត និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភីដែរ។
ទំនាក់ទំនងព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានលំអិតផ្សេងៗដែលទាក់ទងទៅនឹងការប្រកួតប្រជែង ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ២០១៥ បេក្ខជន/ ក្រុមហ៊ុន អាចធ្វើការទាក់ទងតាមរយៈទូរសព្ទ ឬក៏ផ្ញើអ៊ីមែលមកកាន់អាសយដ្ឋានដូចខាងក្រោម៖
លោក អៀង កំរ៉ង ទូរសព្ទលេខៈ ០១២ ៧១៣៧១ លោក ស៊ុន រ៉ាពីដ ទូរសព្ទលេខៈ ០១៦ ៨៦៨៩៨៤
អ៊ីម៉ែលៈ info@cambodiaictaward.com
អត្ថបទ៖ រក្សា