នាយករដ្ឋមន្ត្រីថៃចង់ជួប Song Joong Ki ផ្ទាល់ ក្រោយប្រកាសឲ្យប្រជាជនមើលរឿង
- 2016-03-28 15:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីថៃចង់ជួប Song Joong Ki ផ្ទាល់ ក្រោយប្រកាសឲ្យប្រជាជនមើលរឿង
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសថៃបានស្នើសុំក្រសួងទេសចរណ៍កូរ៉េឲ្យរៀបចំកិច្ចជួបមុខមួយរវាងតារាសម្ដែងប្រុស Song Joong Ki និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ។
បើទោះបីជាទើបតែចាក់ផ្សាយនៅកូរ៉េនិងចិនបានតែមួយខែប៉ុណ្ណោះ តែកំពូលរឿងភាគដើមឆ្នាំ "Descendants of the Sun” កំពុងតែល្បីកក្រើកនៅបណ្ដាប្រទេសអាស៊ី។ ថ្ងៃទី ២៤ ខែមីនា កាសែតប្រចាំថ្ងៃមួយរបស់ថៃបានរាយការណ៍ថា លោក Yuthasak Supasorn បានស្នើសុំក្រសួងទេសចរណ៍កូរ៉េ KTO ឲ្យជួយរៀបចំការជួបសំណេះសំណាលមួយរវាងនាយករដ្ឋមន្ត្រីថៃ Prayuth Chan-o-cha និង Song Joong Ki តួឯកប្រុសរបស់រឿង "Descendants of the Sun”។
នាយករដ្ឋមន្ត្រីថៃ Prayuth Chan-o-cha
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ការមកលេងប្រទេសថៃរបស់កំពូលតារាសម្ដែងអាយុ ៣០ឆ្នាំ នឹងធ្វើឲ្យប្រជាជនថៃស្គាល់ប្រទេសកូរ៉េច្រើន ហើយក៏ជួយទាក់ទាញចំនួនភ្ញៀវទេសចរណ៍ឲ្យទៅលេងប្រទេសកូរ៉េច្រើនជាងមុនដែរ។ កាលពីឆ្នាំទៅ ចំនួនភ្ញៀវទេសចរណ៍ថៃទៅលេងកូរ៉េបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែជំងឺ MERS។ មុននោះដែរ ក្នុងកិច្ចប្រជុំកាលពីដើមសប្ដាហ៍មុននៅកូរ៉េ ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak ក៏បានបញ្ចេញយោបល់ថាប្រទេសទាំង២គួរតែសហការគ្នាផលិតភាពយន្ត។ លោកសង្កត់ថា សកម្មភាពនេះនឹងជួយជំរុញវិស័យទេសចរណ៍របស់ប្រទេសទាំង២ឲ្យកាន់តែរីកចម្រើនជាងមុន៕
ចុចអាន៖“Descendants of the Sun” របស់ Song Joongki សង្កត់រឿងភាគថ្មីរបស់ Rain ឡើងសំប៉ែត
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖koreatimes