កម្មវិធី​ថត​អេក្រង់​ទូរសព្ទ​ជា​វីដេអូ សម្រាប់ iDevice និង Android

  • 2016-03-29 18:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​លើក​ពេល​​ប្រិយមិត្ត​ចង់​ចែក​រំលែក ឬ​បង្រៀន​ពី​គន្លឹះ​បច្ចេកវិទ្យា​នានា​តែង​តែ​ធ្វើ​​តាម​កុំព្យូទ័រ។ ប៉ុន្តែ​ពេល​នេះ  Sabay សូម​ណែនាំ​កម្មវិធី​ដែល​អាច​ប្រើ​ថត​សកម្មភាព​​ដែល​ប្រិយមិត្ត​ចង់​បង្ហាញ​ពី​ការ​ណែនាំ​ឬ​គន្លឹះ​នានា​នៅ​​​លើ​អេក្រង់​ទូរសព្ទ​ សម្រាប់​​​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង iDevice។

 

១. iRec Browser

​អាច​ថត​បាន​ពេញ​អេក្រង់ ជា​មួយ​ iDevice គ្រប់​​ទាំង​អស់​ដែល​ដំណើរ​ការ​ជាមួយ​ iOS 9 ឡើង​ទៅ​មិន​ចាំ​បាច់ Jailbreak ។

 

 

ទាញ​យក​ទីនេះ

 

 

២. Shou

 

កម្មវិធី​នេះ​ងាយស្រួល​ប្រើ​ដោយ​​មិន​ចាំ​បាច់ Jailbreak ដែល​អាច​​ដំណើរ​ការ​ជាមួយ​ iOS 9 ឡើង​ទៅ។

 

 

ទាញ​យក​ទីនេះ

 

 

៣. AZ Screen recorder

 

អាច​ដំណើរការ​ជាមួយ Android 5.0 ចាប់​ពី​ជំនាន់ Lollipop ឡើង​ទៅ មិន​ចាំបាច់​ Root ងាយស្រួល​ប្រើ​និង​មាន​ទំហំ​តូច​ងាយ​ទាញ​យក​

 

 

ទាញយកទីនេះ

 

 

៤. Screen recorder

អាច​ដំណើរការ​បាន​​ជាមួយ Android ៤.៤ ចាប់​ពី​ជំនាន់ Kit kat ឡើង​ទៅ មិន​ចាំបាច់​ Root ងាយស្រួល​ប្រើ​អាច​កំណត់​ទំហំ​វីដេអូ  រយះ​ពេល និង​គុណភាព​សម្លេង​បាន​។

 

 

ទាញយកទីនេះ

 

 

អាន​បន្ត៖ កម្មវិធី​​ទូរសព្ទ​​ ៨ ​ប្រើ​​ថតវីដេអូ​តម្រូវ​ចិត្ត​អ្នក​ប្រើ Android

 

ប្រិយមិត្ត​ Sabay ធ្លាប់​​ស្គាល់​កម្មវិធី​ទាំង​នេះ​ទេ ឬ​មាន​កម្មវិធី​ណា​ដែល​គិត​ថា​ល្អ​ជាង​នេះ​​​ចង់​ចែករំលែក​បទពិសោធន៍​ប្រើប្រាស់​សម្រាប់​ប្រិយមិត្ត​ដទៃ​ទៀត?

 

អត្ថបទ៖ រក្សា