វិធី​​ដ៏​ចម្លែក​​មួយ​ ជួយ​​​សម្អាត​ Memory ​លើ​​ iPhone ​ឲ្យ​សល់​ច្រើន​ជាង​​មុន​​

  • 2016-03-30 16:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​មាន​គណនី​យូធូប​មួយ​បាន​ស្វែង​រក​គន្លឹះ​ដ៏​ចម្លែក​មួយ​ដែល​អាច​ជួយ​សម្អាត​អង្គ​ចងចាំ​ (ភាគ​ច្រើន​ហៅ​ថា​ Memory) ​លើ​ទូរសព្ទ​ iPhone ឲ្យ​សល់​​ច្រើន​ជាង​មុន​បាន។ ចង់​ដឹង​វិធី​នោះ​ចម្លែក​យ៉ាង​ណា​ហើយ​បាន​ការ​ទេ​ទៅ​អនុវត្ត​តាម​ដូច​ខាង​ក្រោម៖

 

 

​​ @ជា​ដំបូង​ពិនិត្យ​មើល​អង្គចងចាំ​ដែល​សល់​លើ​ទូរសព្ទ​សិន​ ដោយ​ចូល​ទៅ​កាន់​កម្មវិធី​ Setting → General → Storage & iCloud Usage

 

 

@​បន្ទាប់​ពី​ពិនិត្យ​រួច​រាល់​​បើក​កម្មវិធី​ iTunes Store នៅ​លើ​ទូរសព្ទ​របស់​អ្នក​

 

 

@ជា​បន្ត​ចុច​លើ​ពាក្យ​ថា​ Movies ឬ​ Films (ខុស​គ្នា​ទៅ​តាម​ប្រទេស) ដែល​នៅ​ជួរ​ខាង​ក្រោម

 

 

@បន្ទាប់​មក​ទៀត​ស្វែង​រក​រឿង​​ណា​មួយ​ដែល​មាន​ទំហំ​ធំ​ជាង​ អង្គ​ចង​ចាំ​ដែល​សល់​លើ​ទូរសព្ទ​ (ដើម្បី​ពិនិត្យ​មើល​ទំហំ​រឿង​នីមួយៗ​ចុច​លើ​ រឿង​ណា​មួយ​ រួច​អូស​ចុះ​ក្រោម)

 

 

@បន្ទាប់​ពី​ស្វែង​រក​រឿង​បាន​ហើយ​ចុច​លើ​ពាក្យ​ថា​ "Rent” រួច​ចុច​​លើ​ពាក្យ​ "Rent HD Film”

 

 

@​ក្រោយ​ពី​ចុច​លើ​ពាក្យ​នោះ​រួច​ វា​នឹង​លោត​ផ្ទាំង​បង្ហាញ​​ថា​គ្មាន​អង្គ​ចងចាំ​គ្រប់​គ្រាន់​សម្រាប់​ទាញ​យក​រឿង​ឡើយ។ នៅ​ពេល​ផ្ទាំង​នោះ​លោត​ចេញ​មក​ចុច​លើ​ពាក្យ​ថា​ Settings ដើម្បី​នាំ​អ្នក​ទៅ​កាន់​កម្មវិធី​ Settings

 

 

@​នៅ​ពេល​មក​ដល់​កម្មវិធី​ Settings ចុច​លើ​ពាក្យ​ថា​ “Storage & iCloud Usage” នោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​អង្គចងចាំ​របស់​អ្នក​​សល់​ទំហំ​ច្រើន​ជាង​មុន​មិន​ខាន៕

 

 

ចុច​មើល​វីដេអូ​ខាង​ក្រោម​ដើម្បី​កាន់​តែ​ច្បាស់៖​​​

 

 

​​​​​​​​​​​​​ចុច​អាន៖ វិធី​បិទ​កុំ​ឲ្យ​បើក​វិបសាយ​អាស​អាភាស​លើ​ iPhone បាន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ RedmondPie