មើល​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​នេះ​ បាន​ធ្វើ​អ្វី​ខ្លះ​នៅ​វ័យ​២៥​ឆ្នាំ

  • 2016-04-04 21:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា​ ​ជាក់​ស្ដែង​ដូច​ជា​បុគ្គល​បច្ចេកវិទ្យា​ល្បីៗ​ខាង​ក្រោម​នេះ​ ​នៅ​វ័យ​២៥​ឆ្នាំ​ មាន​អ្នក​​​​ខ្លះ​​​ទទួល​បាន​ជោគជ័យ​ក្លាយ​ជា​មហាសេដ្ឋី​ទាំង​វ័យ​ក្មេង​ ឯ​ខ្លះ​ទៀត​ទើប​តែ​ចាប់​ផ្ដើម​ជំនួញ​របស់​ពួក​គេ​នៅ​ឡើយ។ ​​​​​​

​​​

@លោក​ Steve Jobs ស្ថាបនិក​ក្រុមហ៊ុន​ Apple

 

 

ត្រឡប់​ទៅ​កាន់​​ថ្ងៃ​ជួញ​ដូរ​លើក​ដំបូង​​របស់​ក្រុមហ៊ុន​ Apple ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​១៩៨០ ​​ហ៊ុន​​របស់​ Apple មាន​តម្លៃសរុប​​ ១,២​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​អ្នក​មាន។ ពេល​នោះ​លោក​ Steve Jobs ដែល​ជា​ស្ថាបនិក​មួយ​រូប​ទើប​តែ​មាន​វ័យ​២៥​ឆ្នាំ​ប៉ុណ្ណោះ។

 

@​​​​​​​​​​​​លោក Jeff Benoz ស្ថាបនិក​​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazon

 

 

នៅ​វ័យ​២៤​ឆ្នាំ​​គាត់​បាន​ចូល​ធ្វើ​ការ​នៅ​​ក្រុមហ៊ុន Bankers Trust ដែល​ជា​ក្រុមហ៊ុន​​បង្កើត​កម្មវិធី​ឲ្យ​គ្រឹះស្ថាន​អប់​រំ​ផ្នែក​​ធនាគារ។ ពីរ​ឆ្នាំ​ក្រោយ​មក​លោក​ Jeff ក៏​បាន​ក្លាយ​ជា​​អនុប្រធាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ក្រុមហ៊ុន។

 

@លោក​ Elon Musk ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX​​​

 

 

មុន​ឆ្លង​ចូល​វ័យ​២៥​ឆ្នាំ ​​លោក Musk បាន​ដក​ខ្លួន​ចេញ​ពី​ការ​សិក្សា​ផ្នែក​បណ្ឌិត​នៃ​សកលវិទ្យាល័យ​ Stanford ​ដើម្បី​បង្កើត​ក្រុមហ៊ុន​អ៊ីនធឺណិត​​ដំបូង​របស់​ខ្លួន ​មាន​ឈ្មោះ​ថា​ Zip2។ បួន​ឆ្នាំ​ក្រោយ​មក​​ក្រុមហ៊ុន​ Compaq បាន​ទិញ​យក​ Zip2 ក្នុង​តម្លៃ​ ៣០៧​លាន​ដុល្លារ ហើយ​លោក​ Musk ក៏​ប្រើ​ប្រាស់​លុយ​ដែល​បាន​ពី​លក់​ក្រុមហ៊ុន​ ​ទៅ​ចាប់​ផ្ដើម​ជំនួញ​ថ្មី​គឺ​បើក​ក្រុមហ៊ុន​ PayPal។

 

@អ្នក​ស្រី​ Marissa Mayer ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Yahoo!

 

 

​​​នៅ​វ័យ​២៤​ឆ្នាំ​ Marissa បាន​ក្លាយ​ជា​បុគ្គលិក​ទី​២០​របស់​ក្រុមហ៊ុន​ Google ហើយ​ក៏​ជា​វិស្វករ​ស្រី​ដំបូង​គេ​ក្នុង​ក្រុមហ៊ុន។ គាត់​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នេះ​រយៈ​ពេល​១៣​ឆ្នាំ​ ​មុន​នឹង​ផ្លាស់​ទៅ​កាន់​តំណែង​​បច្ចុប្បន្ន​ជា​ CEO ​នៃ​ក្រុមហ៊ុន​ Yahoo!។

 

@លោក​ Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​ Facebook

 

 

លោក​ Mark បាន​ចំណាយ​ពេល​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ជា​មួយ​នឹង​ Facebook រហូត​ដល់​អាយុ​២៥​ឆ្នាំ ដែល​ក្នុង​វ័យ​​នោះ​ក្រុមហ៊ុន​របសើ​លោក​ទទួល​បាន​ការ​ចំណេញ​ជា​លើក​ដំបូង​ ហើយ​អ្នក​ប្រើ​ប្រាស់​មាន​ចំនួន​៣០០​លាន​នាក់។ ឆ្នាំ​បន្ទាប់​គាត់​បាន​ជាប់​ឈ្មោះ​ជា​ "Person of the Year” នៅ​លើ​ទស្សនាវដ្ដី​ TIME៕

​​​

ចុច​អាន៖ ​ត្រឹម​បុគ្គលិក​ហាត់​ការ​ក៏​អាច​រក​​មួយ​ខែបាន​​​រាប់​ពាន់​ដុល្លារ​ដែរ នៅ​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BusinessInsider​​​​

អត្ថបទថ្មី