iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ​​អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្តាច់​មុខ​

  • 2016-04-05 14:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ផ្តាច់​មុខ​ ដែល​ខុស​ពី​បច្ចេកវិទ្យា​កាមេរ៉ា​ណាណា​ទាំង​អស់​លើ​ទីផ្សារ​បច្ចុប្បន្ន។

 

 

បើ​តាម​​​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​លោក Ming-Chi Kuo កាមេរ៉ា iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ​​ដែល​ត្រៀម​នឹង​ចេញ​អំឡុង​ខែ​កញ្ញា​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្តាច់​មុខ​​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កាមេរ៉ា LinX Technology ដែល Apple បាន​ទិញ​កាល​ពី​ខែ​មេសា ២០១៥​កន្លង​ទៅ។ ចំណែក​ឯ iPhone 7 អេក្រង់ ៤,៧អ៊ីញ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​នេះ​ដែរ​ឬ​យ៉ាង​ណា​ឡើយ។

 

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ថា គំរូ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​បាន​បញ្ជូន​ទៅ​ក្រុមហ៊ុន Apple តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ ដើម្បី​ធ្វើ​តេស្ត​សាក​ល្បង​កម្រិត​គុណភាព​ផ្សេងៗ។

 

Multi Aperture Camera របស់​ក្រុមហ៊ុន LinX Technology

 

ចំពោះ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​របស់​ក្រុមហ៊ុន LinX គឺ​ល្បី​ខាង​មាន​គុណភាព​អាច​ផ្តិត​យក​រូបភាព​បាន​ច្បាស់​មាន​ពណ៌​ស្អាត, គុណភាព​រូបភាព​ DSLR, កាត់​បន្ថយ​សំឡេង​រំខាន និង​មាន Resolution ខ្ពស់​ជាដើម។

 

បើ​តាម​ប៉ាតង់​កាមេរ៉ា​ភ្លោះ​របស់ Apple ​ដែល​​លេច​ឮ​កន្លង​មក ​នឹង​ភ្ជាប់​មុខងារ​ពីរ​មក​ជាមួយ​ គឺ​កាមេរ៉ា​ទី​១​មាន​មុខងារ​ថតរូប​ស្តង់ដារ និង​​កាមេរ៉ា​ទី​២​មាន​មុខងារ​ថត​រូបភាព ​និង​វីដេអូ​ពីរ​ផ្សេង​គ្នា (រូប​ឬ​វីដេអូ​ធម្មតា និង​រូប​ដែល​បាន​ពង្រីក) លើ​អេក្រង់​តែ​មួយ ខុស​ពី​ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ភ្លោះ​ដាក់​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន៕

 

វីដេអូ​បង្ហាញ​ពី​គំរូ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​របស់ Apple៖ 

 

https://www.youtube.com/watch?v=ZdP7h_O2rzo

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ macrumors