សេន ប៊ុនថេន​ ឈ្នះ ហើយ​​​​បង្ហាញ​​អត្តសញ្ញាណ​ខ្មែរ​នៅ​ Thai​ Fight​ ទៀត​

  • 2014-10-26 03:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេង​ទម្ងន់​ជើង ​សេន​ ប៊ុនថេន​ បាន​បង្ហាញ​អត្តសញ្ញាណ​ជា​ខ្មែរ​គួរ​ឲ្យ​គោរព​ក្នុង​ព្រឹត្តិការណ៍​ Thai​ Fight​ កាល​ពី​ល្ងាច​មិញ​នេះ​ដោយ​បាន​​ចង​​ក្រមា​​លើ​ក្បាល​ និង​ទទួល​បាន​ជ័យ​ជម្នះ​លើ​កីឡាករ​ជប៉ុន​ថែម​ទៀត។

 

សេន​ ប៊ុនថេន​បាន​រក​ឃើញ​ជ័យជម្នះ​របស់​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​​​លំដាប់​ពិភព​លោក ​Thai​ Fight​ បន្ទាប់​ពី​ផ្តួល​ជើង​ខ្លាំង​សាំម៉ូរ៉ៃ​ជប៉ុន​ Takeru​ Shinmizu​ ដោយ​ពិន្ទុ។

សម្រាប់​ការ​ប្រកួត​ទាំង​៣​ទឹក​ សេន​ ប៊ុនថេន​ ប្រើ​រន្ទះ​​ជើង​ទាត់​បាន​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​សាំម៉ូរ៉ៃ​ជប៉ុន​វ័យ​ក្មេងពិបាក​ចូូូ​ល​​វ៉ៃ។ ទោះ​ជា​យ៉ាង​ណា​ជើង​ខ្លាំង​កម្ពុជា​រូបនេះ​មិន​អាច​បំបាក់​អ្នក​លេង​ឆ្លង​ដែន​ជប៉ុន​ឲ្យ​សន្លប់​បាន​ទេ។

 

ក្រៅ​ពី​ទទួល​បាន​ជ័យជម្នះ​ដែល​ជា​លទ្ធផល​ដ៏​កម្រ​សម្រាប់​កីឡាករ​កម្ពុជា​នៅ​ Thai​ Fight​ សេន​ ប៊ុនថេន ​បាន​បង្ហាញ​​ជា​លក្ខណៈ​ខ្មែរ​ដោយ​បាន​ចងក្រមា​លើ​ក្បាល​ដែល​​ជា​អត្តសញ្ញាណ​ខ្មែរ។ ជើង​ខ្លាំង​កម្ពុជា​ម្នាក់​នេះ​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​នេះ​ម្តង​ហើយ​ចាញ់​កីឡាករ​បារាំង​ Pinto ដោយ​ពិន្ទុ​ និង​រង​ការ​រិះគន់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ និង​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ការបង្ហាញ​​ប្រពៃណីថៃ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា