ស្ដេច​​ស​ Real Madrid វាយ​បក​យក​ឈ្នះ​អ្នក​មាន​បុណ្យ​ Barcelona ក្នុង​លទ្ធ​ផល​ ៣-១

  • 2014-10-26 14:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ម្ចាស់​ផ្ទះ​ ស្ដេច​​​ស​ Real Madrid បាន​វាយ​បក​យក​ឈ្នះ​ក្រុម​ភ្ញៀវ​អ្នក​មាន​បុណ្យ​ Barcelona ក្នុង​លទ្ធ​ផល​ ៣-១​​ នា​ជំនួប​ El-Clasico ​ យប់​មិញ​នេះ​ ក្នុង​ការ​ប្រកួត​លីក​លំដាប់​កំពូល​ La Liga របស់​ប្រទេស​អេស្ប៉ាញ​។

 

ក្រុម​អ្នក​មាន​បុណ្យ​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​មុន​ដោយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ប្រេស៊ីល​ Neymar តាំង​ពី​​នា​ទី​ទី​៣​​​ម្ល៉េះ។ យ៉ាង​ណាក្ដី​ម្ចាស់​ផ្ទះ​បាន​ព្យាយាម​ធ្វើ​ការ​វាយ​បក​វិញ​យ៉ាង​ខ្លាំង​ ហើយ​នៅ​នាទី​ទី​៣៥​ Cristiano Ronaldo បាន​ទាត់​បាល់​ពិន័យ​​១១​ម៉ែត្រ​​​ឲ្យ​អធិរាជ​ស​ តាម​ស្មើ​ ១-១​ ហើយ​លទ្ធ​ផល​នេះ​បាន​រក្សា​រហូត​ដល់​ចប់​តង់​ទី១។

 

 

 

ចូល​ដល់​តង់​ទី​២​ នៅ​នាទី​ទី​៥០​ Pepe បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​វិញ​ម្ដង​ ហើយ​ចុង​ក្រោយ​ Karim Benzema រក​បាន​គ្រាប់​ទី​៣​ ដើម្បី​ឲ្យ​ជំនួប​ដ៏​ធំ​ El-Clasico នេះ​បញ្ចប់​ទៅ​ក្នុុង​លទ្ធ​ផល​ ៣-១។

 

 

នៅ​ក្នុង​ការ​ប្រកួត​នេះ​អាជ្ញាកណ្ដាល​បាន​ចាយ​កាត​លឿង​អស់​ចំនួន៦​ ដោយ​ក្នុង​នោះ​ Lionel Messi, Neymar និង​ Ronaldo សុទ្ធ​តែ​ទទួល​បាន​ម្នាក់​១។

 

 

ការ​បោះ​ឆ្នោត​នៅ Sabay ម្សិលមិញ​ផ្អៀង​ខាង​ Real :  

 

អត្ថបទ៖ អៀង សូទ្រី