iPhone SE ហាក់​នៅ​ខ្សោយ​កម្លាំង​​​វាយ​លុក​​​​ទីផ្សារ​ស្រុក​ខ្មែរ

  • 2016-04-07 16:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន iPhone SE ចរាចរ​លើ​ទីផ្សារ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហាក់​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ឡើយ​ សម្រាប់​ស្រុក​ខ្មែរ ខណៈ​ក្រុមហ៊ុន​​ទូរសព្ទ​ធំៗ​កំពុង​​បញ្ចេញ​ស្មាតហ្វូន​កំពូល​​​វាយ​លុក​ទីផ្សារ​បណ្តើរៗ។ នេះ​អាច​បណ្ដាល​មក​ពី iPhone ស៊េរី​ថ្មី​នេះ​ មាន​រាង​ដូច iPhone 5s ដែល​ចេញ​ប្រមាណ ៣ឆ្នាំ​ទៅ​ហើយ គ្រាន់​តែ​បាន Update លក្ខណៈ​សម្បត្តិ​ថ្មី​មួយ​ចំនួន​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់ iPhone 6s/6s Plus ធ្លាក់​ថ្លៃ​តិចតួច​ប៉ុណ្ណោះ។

 

ចំណែក​ទីផ្សារ Galaxy S7/S7 Edge មក​ទល់​ពេល​នេះ​ហាក់​​នៅ​មាន​សន្ទុះ​ខ្លាំង​ដដែល ជា​ពិសេស​គឺ​ម៉ូដែល S7 Edge ​អេក្រង់​កោង​សងខាង​ ពិត​ជា​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំងគួរសម ដោយ​សារ​រាង​ និង​បច្ចេកវិទ្យា​ថ្មី​ប្លែក។ រង់​ចាំ​តាម​ដាន​វត្តមាន​ស្មាតហ្វូន​ស៊េរី​ថ្មី​មាន LG G5 និង Huawei P9 បន្ត​ទៀត​ថា​នឹង​អាច​វាយ​លុក​​ទីផ្សារ​ទូរសព្ទ​ក្នុង​ស្រុក​ខ្លាំង​កម្រិត​ណា។

 

 

*បញ្ជាក់៖ តម្លៃ​ទូរសព្ទ​ខាង​លើ​យក​ពី​ប្រភព​ហាង​នានា ហើយ​អាច​នឹង​ប្រែប្រួល​ភា្លមៗ​ ក្រោយ​ការ​ចុះ​ផ្សាយ​នេះ។

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី