Blue Pumpkin សហការជាមួយ Sabay ចែកនំនិងភេសជ្ជៈដល់កុមារនៅអង្គការមិត្តសំឡាញ់
- 2016-04-07 21:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Blue Pumpkin សហការជាមួយ Sabay ចែកនំនិងភេសជ្ជៈដល់កុមារនៅអង្គការមិត្តសំឡាញ់
ចន្លោះមិនឃើញ
ដើម្បីឲ្យកុមារដែលបាត់បង់ឱកាសទទួលបានចំណីអាហារមានអនាម័យ និងការយល់ដឹងបន្ថែមពីរបៀបថែទាំសុខភាព ហាងនំ Blue Pumpkin បានសហការជាមួយ Sabay ចែកនំចំណីដល់កុមារជាង២០០នាក់មកពីអង្គការមិត្តសំឡាញ់។
កុមារបាត់បង់ឱកាសដោយសារគ្មានលទ្ធភាពរៀនសូត្រ ធ្លាប់រស់នៅតាមចិញ្ចើមថ្នល់ និងមានបញ្ហាផ្សេងៗជាដើម បង្ហាញភាពសប្បាយរីករាយនៅពេលបានទទួលទាននំប៉័ង ផ្លែឈើ និងអាហារមានសុខភាព។ កន្លងមកមន្ត្រីទំនាក់ទំនងនៃអង្គការមិត្តសំឡាញ់ កញ្ញា វុទ្ធី សុកញ្ញា បានឲ្យដឹងថា ពួកគេភាគច្រើនទទួលទានអាហារមិនបានសមរម្យ និងគ្មានអនាម័យនោះទេ។
បន្ថែមពីនេះទៀត កុមារា កុមារីទាំងនេះក៏ទទួលបានការណែនាំពីរបៀបថែទាំសុខភាព បញ្ហាគ្រោះថ្នាក់បង្កឡើងពីការពុលអាហារ ប្រយោជន៍នៃការហូបទឹកស្អាត ផលវិបាកនៃការទទួលទានភេសជ្ជៈគ្មានគុណភាព និងការឆ្លើយសំនួរយករង្វាន់ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=dT0iqDxHhlg&feature=youtu.behttps://www.youtube.com/watch?v=dT0iqDxHhlg&feature=youtu.be អត្ថបទ៖ លឹម សុនា