Toyota Setsuna រថយន្តអគ្គិសនីស្រោបឈើដ៏ទាក់ទាញ
- 2016-04-16 13:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Setsuna រថយន្តអគ្គិសនីស្រោបឈើដ៏ទាក់ទាញ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ទើបតែបានដាក់បង្ហាញនូវប្រភេទរថយន្តគំរូ Setsuna EV ក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្តប្រចាំឆ្នាំក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
វាជាប្រភេទរថយន្តដែលដំណើរការដោយថាមពលអគ្គិសនី តែមិនសូវជាមានបំពាក់បច្ចេកវិទ្យាទំនើបអ្វីប៉ុន្មាននោះទេ។ ក្នុងនោះអ្វីដែលពិសេសToyota Setsuna គឺជារថយន្តដែលផលិតពីឈើ ហើយក្នុងរថយន្តមួយគ្រឿងៗគឺត្រូវបានអ្នកជំនាញរបស់ Toyota ដំឡើងដោយដៃម្តងមួយចំណែកម្ដងមួយចំណែក។ លើសពីនេះខាងក្រុមហ៊ុន Toyota បានបង្ហាញផងដែរថាពួកគេបានប្រើនូវបច្ចេកទេសបុរាណរបស់ជប៉ុនក្នុងការបង្កើតនូវរថយន្តឈើដែលដើរដោយថាមពលអគ្គិសនីនេះ។