ចង់​ប្រើ​​មុខងារ​ Night Shift និង​ Low Power Mode ក្នុង​ពេល​តែ​មួយ​បាន​តើ

  • 2016-04-11 18:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នៅ​លើ​​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9 ជំនាន់​ចុង​ក្រោយ​គេ​មិន​អាច​ដំណើរ​ការ​មុខងារ​ Night Shift និង​ Low Power Mode ក្នុង​ពេល​តែ​មួយ​បាន​ឡើយ​ ពោល​តម្រូវ​ឲ្យ​បិទ​មុខងារ​ណា​មួយ​ដើម្បី​ដំណើរ​ការ​មុខងារ​មួយ​ទៀត។ យ៉ាង​ណា​ក្ដី​នៅ​តែ​មាន​គន្លឹះ​ដើម្បី​​កំណត់​មុខងារ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​បាន។

 

 

នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.3

 

 

ដំបូង​ដំណើរ​ការ​មុខងារ​ Low Power Mode បន្ទាប់​មក​ចុច​ប៊ូតុង​ Home ឲ្យ​ជាប់​ដើម្បី​ដាស់​ Siri ឲ្យ​ភ្ញាក់​រួច​និយាយ​ពាក្យ​ថា​ “Turn on night shift” នោះ​ជា​ការ​ស្រេច។

 

នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.3.1

 

នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ Apple បាន​បិទ​មិន​ឲ្យ​​ដំណើរការ​មុខងារ​ Night Shift តាម​រយៈ​ Siri ​ទៀត​ឡើយ។ ប៉ុន្តែ​អ្នក​អាច​នៅ​ដំណើរការ​បាន ​ដោយ​​ដំបូង​ដំណើរ​ការ​មុខងារ​ Low Power Mode រួច​ដាស់​ Siri ឲ្យ​ភ្ញាក់​ហើយ​និយាយ​ពាក្យ​ថា​ “Turn on night shift”។

 

 

បន្ទាប់​មក​ Siri នឹង​សួរ​បញ្ជាក់​ថា​ត្រូវ​បិទ​មុខងារ​ Low Power ទើប​អាច​ដំណើរ​ការ​ Night Shift បាន។ ​ពេល​នោះ​អ្នក​ត្រូវ​ឆ្លើយ​តប​ថា​ "Yes” បន្ទាប់​មក​ត្រូវ​ចុច​ប៊ូតុង​ Power ភ្លាម៕

 

​ចុច​អាន៖ អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ YouTube 9to5Mac​​