​កម្មវិធី​ទូរសព្ទ​​​ល្អៗ​ដែល​ក្រុមហ៊ុន​ Apple យល់​ថា​គ្រប់​គ្នា​គួរ​ដំឡើង

  • 2016-04-17 20:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ Apple Store មាន​កម្មវិធី​រាប់​លាន​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ជ្រើស​រើស​ ប៉ុន្តែ​ Apple ចង់​ជួយ​សម្រេច​ការ​ជ្រើស​រើស​កម្មវិធី​​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ដោយ​បាន​បញ្ចេញ​បញ្ជី​មួយ​បង្ហាញ​ពី​កម្មវិធី​កំពូល​ទាំង​១០​​នា​ពេល​បច្ចុប្បន្ន។ ខាង​ក្រោម​ជា​កម្មវិធី​ដែល​ដក​ស្រង់​ចេញ​ពី​តារាង​កម្មវិធី​កំពូល​ទាំង​១០​ របស់​ Apple៖

 

VSCO

 

 

VSCO ជា​កម្មវិធី​កែ​រូបភាព​ដែល​មាន​​មុខងារ​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​រូបភាព​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​ ​​មិន​តែ​ប៉ុណ្ណោះ​វា​ជា​កម្មវិធី​កែ​រូបភាព​មួយ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ ជាង​កម្មវិធី​ដទៃ។

 

1Password

 

 

កម្មវិធី​នេះ​នឹង​ជួយ​រក្សា​​នូវ​​លេខ​សម្ងាត់​ជា​ច្រើន​ដែល​អ្នក​កំពុង​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​ ​ដូច​ជា​លេខ​សម្ងាត់​ Facebook, Instagram, Email, Apple ID ឬ ​​លេខ​សម្ងាត់​ដទៃ​ទៀត​ជា​ច្រើន ឲ្យ​បាន​យ៉ាង​មាន​សុវត្ថិភាព​បំផុត។

 

MSQRD

 

 

ជា​កម្មវិធី​ថត​រូបភាព​​និង​វីដេអូ​មួយ​ដែល​មាន​បង្កប់​ Filter ​ពិសេសៗ​ជា​ច្រើន​​សម្រាប់​ឲ្យ​អ្នក​ជ្រើស​រើស​ មាន​ដូច​ជា​ Filter មុខ​តួ​អង្គ​ និង​ Filter សម្រាប់​ផ្លាស់​ប្ដូរ​មុខ​មនុស្ស​ពីរ​នាក់​ជា​ដើម។

 

Replay Video Editor

 

 

Replay Video Editor ជា​កម្មវិធី​កែ​វីដេអូ​មួយ​ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់​ ហើយ​អ្នក​អាច​កែ​វីដេអូ​បាន​ដល់​ទៅ​២៧​ប្រភេទ​ផ្សេង​ៗ​គ្នា៕

​​​​​​​

បញ្ជាក់៖ ចុច​លើ​ឈ្មោះ​កម្មវិធី​នីមួយៗ​ដើម្បី​ចូល​ទៅ​ទាញ​យក​កម្មវិធី​នោះ ​​​​​​​​​​​​ ​ចុច​អាន៖ ឥឡូវ​នេះ​លើ​​​ iOS ក៏​អាច​បក​ប្រែ​​ដោយ​គ្មាន​អ៊ីនធឺណិត​ បក​បាន​ដល់​៤២ភាសា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BusinessInsider​​