ដើមឆ្នាំ២០១៦ Samsung លក់ទូរសព្ទបានច្រើនជាង Apple ដល់ទៅពីរដង
- 2016-04-22 16:36:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំ២០១៦ Samsung លក់ទូរសព្ទបានច្រើនជាង Apple ដល់ទៅពីរដង
ចន្លោះមិនឃើញ
វត្តមានរបស់ Galaxy S7/S7 Edge មិនត្រឹមតែធ្វើឲ្យក្រុមហ៊ុន Samsung ទទួលបានការកោតសរសើរពីអ្នកជំនាញជាច្រើនរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកជួយឲ្យក្រុមហ៊ុននេះលក់ចេញទូរសព្ទបានច្រើនជាង Apple ដល់ទៅពីរដង សម្រាប់ត្រីមាសដំបូងក្នុងឆ្នាំនេះ។
បើយោងតាមរបាយការណ៍ចុងក្រោយរបស់ TrendForce បានបង្ហាញថាក្រុមហ៊ុនកូរ៉េខាងត្បូងនេះលក់ទូរសព្ទចេញបាន ៨១លានគ្រឿង អំឡុងត្រីមាសទីមួយឆ្នាំ២០១៦ ដែលក្ដោបក្ដាប់ទីផ្សារបាន ២៧,៨ភាគរយ។ ចំណែក Apple ដែលជាគូប្រជែងដ៏ធំឯណោះវិញលក់ចេញបាន ៤២ លានគ្រឿងក្នុងអំឡុងពេលដូចគ្នា ដែលកាន់កាប់ទីផ្សារបាន ១៤,៤ភាគរយ។
ប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅគេឃើញថាទំហំទីផ្សារទូរសព្ទរបស់ Samsung បានកើនឡើង ៥,៧ភាគរយ ហើយកើនឡើង ២,៥ភាគរយ បើប្រៀបនឹងត្រីមាសទីបួនឆ្នាំកន្លងទៅ។ ចំពោះក្រុមហ៊ុនដែលឈរលំដាប់ថ្នាក់លេខ ៣,៤,៥ និង ៦ គឺក្រុមហ៊ុន Huawei (៩,៣%), Lenovo (៥,៨%) , Xiaomi (៥,៥%) និង LG (៥,១%)៕
ចុចអាន៖ ក្រុមហ៊ុនបច្ចេកវិទ្យា ១០ ផ្ដល់ចំណូលដល់បុគ្គលិកច្រើនជាងគេ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ SamMobile