iPhone 6 ផ្ទុះ​នៅ​វៀតណាម​ ពេល​កំពុង​សាក​ថ្ម

  • 2016-04-22 17:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ផ្ទុះ​ទូរសព្ទ​​ iPhone 6 បាន​កើត​ឡើង​លើ​បុរស​សញ្ជាតិ​វៀតណាម​មួយ​រូប​ឈ្មោះ​ Tam ដែល​ទូរសព្ទ​បាន​ផ្ទុះ​ពេល​ដែល​កំពុង​សាក​បញ្ចូល​ថ្ម។

 

​​​

បុរស​ដែល​ជា​ម្ចាស់​ទូរសព្ទ​ផ្ទុះ​បាន​​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​មួយ​ខែ​ ​អេក្រង់​ទូរសព្ទ​ iPhone របស់​គាត់​បាន​បែក ហើយ​ក៏​បាន​យក​វា​ទៅ​ជួស​ជុល​នៅ​ឯ​ហាង​មួយ​កន្លែង​ក្បែរ​ផ្ទះ។ ក្រោយ​ពី​ជួស​ជុល​រួច​ ម៉ាស៊ីន​ទូរសព្ទ​ដំណើរ​ការ​ធម្មតា​ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​បែរ​ជា​ផ្ទុះ​ក្រោយ​ប្រើ​បាន​រយៈ​ពេល​មួយ​ខែ។

 

​​​​​​​​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​​វិបសាយ​ Zing លោក​ Tam ​យល់​ឃើញ​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ប្រហែល​ជា​ជាង​​បាន​លួច​ប្ដូរ​ថ្ម​ទូរសព្ទជា​មួយ​​ថ្ម​ដែល​គុណភាព​អន់ នៅ​ពេល​ដែល​សុំ​ឲ្យ​​ប្ដូរ​កញ្ចក់​ទូរសព្ទ។

 

គួរ​រំលឹក​ថា​ហេតុការណ៍​ផ្ទុះ​ទូរសព្ទ​ពេល​កំពុង​សាក​ថ្ម​នេះ​ ឃើញ​​ឧស្សាហ៍​កើត​ឡើង​ជា​រឿយៗ។ ដើម​ហេតុ​នៃ​ការ​ផ្ទុះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ រហូត​មក​ទល់​ពេល​នេះ៕​ ​​​​​

ចុច​អាន៖ ​ដើម​ឆ្នាំ​២០១៦​ Samsung លក់​ទូរសព្ទ​បាន​ច្រើន​ជាង​ Apple ដល់​ទៅ​ពីរ​ដង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Zing​​​​​​

អត្ថបទថ្មី