Justin Bieber ថត​រូប​ពី​រសន្លឹក​​យក​កាមេរ៉ា iPhone ធៀប​ Samsung

  • 2016-04-22 18:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​កំពូល​តារា​ចម្រៀង​ Justin Bieber បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក​លើ​គណនី​ Instagram របស់​ខ្លួន​ដែល​ជា​គណនី​ផ្លូវ​ការ​ ដោយ​រូប​ទាំង​ពីរ​​មាន​ប្រៀប​ធៀប​ពី​គុណភាព​​កាមេរ៉ា​ទូរសព្ទ​របស់​​​ក្រុមហ៊ុន​ Samsung និង​ iPhone។

 

 

ដំបូង​ឡើយ​ Justin បាន​បង្ហោះ​រូប​ទី​មួយ​បង្ហាញ​ពី​សត្វ​ល្អិត​នៅ​លើ​កញ្ចក់​រថយន្ត​ ​ផ្ដិត​ដោយ​ទូរសព្ទ​ Samsung ដែល​មិន​បាន​បញ្ជាក់​ពី​ម៉ូដែល​ទូរសព្ទ​ឡើយ។

 

#buslife Samsung photo

A photo posted by Justin Bieber (@justinbieber) on

 

បន្ទាប់​មក​ក៏​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៀត​បង្ហាញ​ពី​សត្វ​ល្អិត​ដូច​គ្នា​ ដោយ​ម្ដង​នេះ​ថត​ដោយ​ប្រើ​ទូរសព្ទ​ iPhone ម្ដង (មិន​បាន​បញ្ជាក់​ម៉ូដែល​ឡើយ)។ ក្រៅ​ពី​បង្ហាញ​រូបភាព​ទីពីរ​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​ ក៏​បាន​សរសេរ​ភ្ជាប់​រូបភាព​​ដោយ​គិត​ថា​ Samsung ចាប់​យក​រូបភាព​បាន​ល្អ​ជាង។  

 

iPhone photo check the one before I think Samsung took he better pic A photo posted by Justin Bieber (@justinbieber) on

 

ត្បិត​ថា​មិន​បាន​បញ្ជាក់​ពី​ម៉ូដែល​ទាំង​ពីរ​ក៏​ពិត​មែន​ ប៉ុន្តែ​គេ​យល់​ថា​រូបភាព​ទាំង​ពីរ​​ថត​​ដោយ​ទូរសព្ទ​ Galaxy S7 ដែល​មាន​កម្រិត​កាមេរ៉ា​ ១២ MP និង​ iPhone 6s កម្រិត​កាមេរ៉ា​ ១២ MP ដូច​គ្នា៕

 

តាម​រយៈ​រូបភាព​ទាំង​ពីរ​ខាង​លើ​ តើ​ប្រិយមិត្ត​យល់​ឃើញ​ដូច​តារា​ចម្រៀង​វ័យ​ ​​​​​​២២ឆ្នាំ​ខាង​លើ​ដែរ​ឬ​ទេ? ​​​​​

ចុច​អាន៖ iPhone 6 ផ្ទុះ​នៅ​វៀតណាម​ ពេល​កំពុង​សាក​ថ្ម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thegioididong