​Ford​ ​GTs​ ​ទទួល​ការ​កុម្ម៉ង់​ទិញ​ លើស​ចំនួន​កំណត់​

  • 2016-04-22 21:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ប្រកាស​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​តាម​ប្រព័ន្ធ​ ​អ៊ីនធឺណិត​ ​Ford GTs​​ ទទួល​បាន​ការ​កុម្ម៉ង់​ពី​អតិថិជន​ដល់​ទៅ​ ​៧ ០០០ នាក់​ ​ខណៈ​ដែល​រថយន្ត​ប្រភេទ​នេះ​ត្រូវ​គេ​ផលិត​តែ​ ​៥០០​គ្រឿង​ប៉ុណ្ណោះ​។​

 

 

 

ដោយ​ក្នុង​ករណី​នេះ​ខាង​ក្រុមហ៊ុន​ ​បាន​លើក​ឡើង​ថា​ក្នុង​ចំណោម​អ្នក​កុម្ម៉ង់​ទិញ​មួយ​ចំនួន​ធំ​គឺជា​អ្នក​ដែល​ចង់​​ទិញ​ដើម្បី​យក​ទៅ​លក់​បន្ត​យក​ផល​ចំណេញ​។​ ​ដូច​នេះ​ហើយ​ខាង​ក្រុមហ៊ុន​កំពុង​រក​ដំណោះ​ស្រាយ​ចរចា​ជា​មួយ​អ្នក​កុម្ម៉ង់​ទាំង​នោះ​ ​ដើម្បី​សុំ​បង្វែរ​ការ​កុម្ម៉ង់​ទាំង​នោះ​ទៅ​ឲ្យ​អ្នក​ដែល​កុម្ម៉ង់​យក​ទៅ​ប្រើប្រាស់​ធម្មតា​។​

 

​ក្នុង​នោះ​ដែរ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចង់​បាន​នូវ​រថយន្ត​ប្រភេទ​នេះ​ ​ព្រោះ​វា​រថយន្ត​ស្ព័រ​ដែល​ផលិត​មាន​កំណត់​ ​ហើយ​វា​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ក៏​ដូច​ជា​ម៉ាស៊ីន​ដ៏​ខ្លាំង​។​ ​ដោយ​វា​មាន​ប្រើ​នូវ​ម៉ាស៊ីន​ចំនួន​ ៦ ប្រភេទ​ ​biturbo EcoBoost ចំណុះ​ ៣,៥លីត្រ និង​មាន​កម្លាំង​ជាង​ ​៦០០ សេះ​។​ ​ចំពោះ​តម្លៃ​ ​Ford GTs​​​ មាន​តម្លៃ​ប្រមាណ​ ​៤៥ម៉ឺនដុល្លារ​ (តម្លៃ​បរទេស)៕

 

 

 

អាន​បន្ត​ ​៖​  Justin Bieber ថត​រូប​ពី​រសន្លឹក​​យក​កាមេរ៉ា iPhone ធៀប​ Samsung

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ carscoop