ម៉ូដែល​​រថយន្ត​ Lamborghini ​​ប្លែកៗ​ ការពិត​យក​ឈ្មោះ​តាម​គោ​ជល់

  • 2016-04-22 22:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ម៉ូដែល​រថយន្ត​ Lamborghini ទាំង​អស់​ឃើញ​ថា​មាន​ប្រើ​សុទ្ធ​តែ​ឈ្មោះ​​ប្លែកៗ​ ដើម្បី​តំណាង​ឲ្យ​ម៉ូដែល​នីមួយៗ ដូច​ជា​ Venevo, Aventador ឬ Gallardo ជា​ដើម។

 

Lamborghini Aventador

 

តាមពិត​ឈ្មោះ​ប្លែក​ៗ​ទាំង​នេះ​​គឺ​ដាក់​តាម​ឈ្មោះ​គោ​​ប្រើ​សម្រាប់​ជល់​ដែល​មាន​កម្លាំង​ខ្លាំងៗ ជាក់​ស្ដែង​ដូច​ជា​ Venevo ជា​ឈ្មោះ​គោ​ជល់​មួយ​ក្បាល​ដែល​សាហាវ​និង​មាន​កម្លាំង​ខ្លាំង។ ចំណែក​ឯ​ Aventador វិញ​​ជា​ឈ្មោះ​គោ​មួយ​ក្បាល​ដែល​ទទួល​បាន​ពាន​រង្វាន់​ពី​កម្មវិធី​​ប្រកួត​ Spanish Corrida។

 

Lamborghini Huracán

 

ចំណែក​ឯ​ Gallardo វិញ​ជា​​ឈ្មោះ​ពូជ​គោ​ជល់​ដ៏​ល្បី​ល្បាញ​មួយ​ក្បាល ហើយ​ Lamborghini Huracán ដែល​ជា​ម៉ូដែល​ចុង​ក្រោយ​​គឺ​ជា​ឈ្មោះ​​គោ​ជល់​ដ៏​ល្បី​ល្បាញ​​របស់​អេស្ប៉ាញ​​កាល​ពី​ឆ្នាំ​ ១៨៧៩៕​​​​​​ ​​​​​​​​​​​ ចុច​អាន៖ Ford​ ​GTs​ ​ទទួល​ការ​កុម្ម៉ង់​ទិញ​ លើស​ចំនួន​កំណត់​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ roadandtrack​​​​​​