ខាតលុយ ៨០លានដុល្លារ ព្រោះប្រើ switches ថ្លៃ ១០ ដុល្លារ
- 2016-04-25 13:00:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាតលុយ ៨០លានដុល្លារ ព្រោះប្រើ switches ថ្លៃ ១០ ដុល្លារ
ចន្លោះមិនឃើញ
ព្រោះតែធ្វេសប្រហែសក្នុងការជ្រើសរើសផលិតបច្ចេកវិទ្យាយកទៅប្រើប្រាស់ បានធ្វើឲ្យធនាគារមួយរបស់ប្រទេសបង់ក្លាដេស ខាតបង់លុយអស់ ៨០លានដុល្លារ។
រឿងដ៏ធំនេះបានកើតឡើងលើធនាគារកណ្ដាលរបស់ប្រទេសបង់ក្លាដេស ដែលបានទិញ switches មួយទឹកមានតម្លៃតែ ១០ ដុល្លារ ដែលមិនមានមុខងារ Firewall យកទៅភ្ជាប់ជាមួយបណ្ដាញ Network មេដែលបណ្ដាញនោះជាតំណភ្ជាប់ជាមួយសហគមន៍សុវត្ថិភាពចរាចរណ៍ហិរញ្ញវត្ថុពិភពលោក ដែលគេហៅថា SWIFT។
ចំពោះបញ្ហានេះខាងប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យារបស់ បង់ក្លាដេសបានឲ្យដឹងថាពួក Hacker បានធ្វើការវាយប្រហារតាមចន្លោះប្រហោងដែលគ្មាន Firewall របស់ switches មួយទឹកនោះ។ ពួក Hacker ទាំងនោះបានលួចបង្វិលលុយប្រមាណ ៨២លានដុល្លារចូលទៅកាន់គណនីរបស់ Casino មួយចំនួនដែលស្ថិតក្នុងប្រទេសហ្វីលីពីន តែមិនអាចដឹងថា Casino ណាខ្លះនោះទេ៕
អានបន្ត ៖ ម៉ូដែលរថយន្ត Lamborghini ប្លែកៗ ការពិតយកឈ្មោះតាមគោជល់
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ businessinsider