កេនយ៉ា​ដុត​ភ្លុក​ដំរី​​ជាង ​១០០​ តោន មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

  • 2016-05-01 15:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​រដ្ឋាភិបាល​​​ប្រទេស​កេនយ៉ា ​​​ថ្មី​ៗ​នេះ​បាន​​​ដាក់​ដុត​​​ពំនូក​ភ្លុក​ដំរី​​ជា​ច្រើន​​​​​មាន​តម្លៃប្រមាណ ១០០ លានដុល្លារ មិនធ្លាប់មានពីមុនមក ដើម្បី​​រំលឹក​ដាស់​តឿន​ស្មារតី​​​មនុស្ស​អំពី​ការ​ជួញ​ដូរ​​សត្វ​ព្រៃ​ខុស​ច្បាប់​​ជា​ពិសេស​ការ​សម្លាប់​សត្វ​ដំរី​រាប់​ពាន់​​ក្បាល​ក្នុង​១​ឆ្នាំ​ៗ។

 

តាម​សារព័ត៌មាន​​ BBC ​ភ្លុក​ដំរី​ប្រមាណ​ជាង​​ ១០០​ តោន ​​ត្រូវ​​បាន​​ដាក់​គរ​ជា​ពំនូក​​នៅ​ក្នុង​ឧទ្យាន​​ជាតិ​ Nairobi ​នៃ​ប្រទេស​កេនយ៉ា​និង​ត្រូវ​បាន​ដុត​ចោល។ ចំពោះ​ភ្លុក​​ដំរី​ក្នុង​​ចំនួន​ច្រើន​ទាំង​នោះ​នឹង​ត្រូវ​ដាក់​​​ដុត​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​​បន្ថែម​ទៀត។

 

ប្រភព​ពី​សារព័ត៌មាន​ខាង​លើ​ដដែល​​​បាន​ឲ្យ​ដឹង​ទៀត​ថា គំនរ​ភ្លុក​ដំរី​ដែល​ត្រូវ​មន្ត្រី​​រដ្ឋាភិបាល​កេនយ៉ា​​ដាក់​ដុត​ទាំង​នោះ​​ជា​​ភ្លុក​ដែល​រឹប​អូស​ពី​ការ​ជួញ​ដូរ​ខុស​ច្បាប់​​ក្នុង​ប្រទេស​​ ដែល​មាន​ចំនួន​​ប្រមាណ​ ៦៧០០​ ក្បាល។

 

មុន​ពេល​ដាក់​អុជ​​គំនរ​​​ភ្លុក​ដំរី​ទី​មួយ ប្រធានាធិបតី​​កេនយ៉ា​លោក Uhuru Kenyatta បាន​ឲ្យ​ដឹង​​ថា៖ "ខ្ញុំ​សូម​បញ្ជាក់​គ្មាន​នរណា​ម្នាក់​អាច​​ធ្វើ​ជំនួញ​​​​លើ​ភ្លុក​ដំរី​បាន​ទេ។ សម្រាប់​ការ​ជួញ​ដូរ​នោះ​មាន​ន័យ​ថា​ធ្វើ​ឲ្យ​សត្វ​ដំរី​របស់​​ពួក​យើង​ងាប់ និង​បំផ្លាញ​​សម្បត្តិ​ធម្មជាតិ​របស់​ពួក​យើង"។

 

គួរ​បញ្ជាក់​​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​​គឺ​​ជា​ជម្រក​សត្វ​ដំរី​ប្រមាណ​ ៤​សែន​ទៅ​៥​សែន​ក្បាល។ រៀង​រាល់​ឆ្នាំ​ដំរី​ប្រមាណ​៣​ម៉ឺន​ក្បាល​ត្រូវ​បាន​សម្លាប់​យក​ភ្លុក​ និង​រមាស​ជា​ច្រើន​ក្បាល​ត្រូវ​​គេ​សម្លាប់​យក​កុយ​​​ដើម្បី​​បំពេញ​តម្រូវ​ការ​នាំ​ចេញ​ទៅ​​បណ្ដា​​ប្រទេស​អាស៊ី​មួយ​ចំនួន​​តាម​ទី​ផ្សារ​ងងឹត៕

 

ចុចអាន៖ មេ​ជ្រូក​កើត​កូន​១​សំបុក មាន​១ក្បាល​កាត់​ដំរី

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, dailymail​​​​​

​​​​​​​​​​

អត្ថបទថ្មី