យន្តហោះគ្មានជញ្ជាំងដែលធ្លាប់តែជាក្តីស្រមៃនឹងក្លាយជាការពិត
- 2014-10-27 21:29:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះគ្មានជញ្ជាំងដែលធ្លាប់តែជាក្តីស្រមៃនឹងក្លាយជាការពិត
ចន្លោះមិនឃើញ
គំរូយន្តហោះគ្មានជញ្ជាំងបានក្លាយជាគម្រោងមួយក្ដៅគគុកដែលក្រុមហ៊ុនធំៗចំនួនពីរនឹងធ្វើឲ្យវាក្លាយទៅជាការពិតនៅប៉ុន្មានឆ្នាំទៀតនេះ។
យន្តហោះគ្មានជញ្ជាំងឬ Windowless Plane ជាយន្តហោះដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាពិសេសគឺបច្ចេកវិទ្យាដែលអាចឲ្យអ្នកដំណើរលើយន្តហោះអាចទស្សនាទេសភាពដ៏ស្រស់ស្អាតពីខាងក្រៅយន្តហោះបានយ៉ាងធំទូលាយ។ គំរូយន្តហោះដ៏អស្ចារ្យនេះត្រូវបានផលិតដោយក្រុមហ៊ុនពីរដែលទីមួយជារបស់បារាំងTechnicon និងទីពីរជារបស់អង់គ្លេស The Centre for Process Innovation (CPI) ។
ចំពោះក្រុមហ៊ុន Technicon របស់បារាំងបានផលិតគំរូយន្តហោះគ្មានជញ្ជាំងនេះដោយប្រើថាមពលពន្លឺព្រះអាទិត្យដែលក្បាលយន្តហោះបំពាក់ដោយបន្ទះសូឡា។ ចំពោះផ្នែកខាងក្រៅនៃយន្តហោះបំពាក់ដោយកាមេរ៉ាដែលអាចចាប់យករូបភាពពីខាងក្រៅហើយបញ្ជូនទៅក្នុងផ្ទាំង Monitor (ជញ្ជាំងយន្តហោះ) ផ្នែកខាងក្នុងសម្រាប់ឲ្យអ្នកដំណើរទស្សនា (រូបភាពនិងវីដេអូក្នុងកម្រិត ៣៦០ដឺក្រេ) ដែលមើលទៅដូចជាយន្តហោះបំពាក់ដោយកញ្ចក់ថ្លាអញ្ចឹង។ តែទោះជាយ៉ាងណាគំរូយន្តហោះគ្មានជញ្ជាំងនេះមានកៅអីតិចនិងទំហំយន្តហោះនៅតូចចង្អៀតនៅឡើយ។
គំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនបារាំង Technicon
វីដេអូ៖
យើងងាកមកមើលគំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនអង់គ្លេស The Centre for Process Innovation (CPI) ដែលប្រើសាំងវិញម្តង។ CPI នឹងបំពាក់បច្ចេកវិទ្យា OLED ទៅលើផ្ទាំង Monitor (ជញ្ជាំងយន្តហោះ) នៅខាងក្នុងយន្តហោះហើយបំពាក់កាមេរ៉ានៅផ្នែកខាងក្រៅដើម្បីបញ្ជូនទិន្នន័យ (មកខាងក្នុង)។ លើសពីនេះយន្តហោះនឹងមានទម្ងន់ស្រាល កៅអីអង្គុយកាន់តែធំទូលាយ និងសន្សំសំចៃសាំងរហូត ០,៧៥% ហើយកាន់តែពិសេសទៀតនោះគឺយន្តហោះគ្មានជញ្ជាំងនេះនឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 ទៅកាន់បរិយាកាសបានមួយកម្រិតធំផងដែរ។ ដោយឡែកអ្នកដំណើរនៅលើយន្តហោះអាចផ្លាស់ប្ដូររូបភាព ឬវីដេអូនៅកន្លែងអង្គុយតាមចំណូលចិត្ត។ ក្រុមហ៊ុន CPI បានបញ្ជាក់ថាគម្រោងផលិតយន្តហោះគ្មានជញ្ជាំងនេះនឹងក្លាយជាការពិតរយៈពេល១០ឆ្នាំទៀតដោយបានចំណាយថវិកាប្រមាណជា ៥៦លានដុល្លារទៅលើគម្រោងមួយនេះ៕
ជញ្ជាំងយន្តហោះ និងកៅអីអង្គុយបំពាក់ដោយ Monitor
គំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនអង់គ្លេសThe Centre for Process Innovation (CPI)
វីដេអូ៖
http://www.youtube.com/watch?v=Ga3PMsrHpjU#t=38 ចំពោះប្រិយមិត្តតើចង់ជិះលើយន្តហោះគ្មានជញ្ជាំងមួយណាដែរ? អានអត្ថបទបច្ចេកវិទ្យាសំខាន់ៗចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ technicondesign, theguardian