ហ៊ាន​តែ​​ Unfriend នឹង​លោត​ឲ្យ​​ឃើញ​ភ្លាម!

  • 2016-05-11 22:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​ Facebook អាច​ឲ្យ​អ្នក​ប្រើ​ឃើញ​ថា​មាន​នរណា​ខ្លះ​បាន​ Add Friend ទៅ​ពួក​គេ​ ប៉ុន្តែ​មិន​មាន​​កន្លែង​បង្ហាញ​ថា​មាន​នរណា​ខ្លះ​បាន​ Unfriend ពួក​គេ​នោះ​ឡើយ។ យ៉ាង​ណា​ក្ដី​មាន​ Extension ​របស់​ Browser Chrome មួយ​​​មាន​ចំណុច​ពិសេស​ដោយ​វា​នឹង​លោត​​ឲ្យ​ឃើញ​ភ្លាម​ៗ​នៅ​ពេល​មាន​គេ​​ Unfriend អ្នក។

 

​Extension នោះ​មាន​ឈ្មោះ​ថា​ Unfriend Notify for Facebook ដែល​វា​ដំណើរ​ការ​ដោយ​ភ្ជាប់​ជា​មួយ​នឹង​គណនី​ Facebook។ ខាង​ក្រោម​បង្ហាញ​ពី​របៀប​ប្រើ​ប្រាស់៖

 

@ដំបូង​ដំឡើង​ Extension នោះ​នៅ​លើ​ Browser Chrome ដោយ​ចុច​ត្រង់​នេះ​

 

 

@ក្រោយ​ដំឡើង​រួច​ចុច​លើ​សញ្ញា​​របស់​ Extension ដែល​ស្ថិត​នៅ​ផ្នែក​កៀន​ ខាង​ស្ដាំ​ដៃ

 

 

@ពេល​នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ពី​ចំនួន​ Friend ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​របស់​អ្នក

 

 

@នៅ​ពេល​ Browser អ្នក​មាន​ Extension នេះ​ហើយ​រៀងរាល់​ពេល​ដែល​មាន​នរណា​ម្នាក់​ Unfriend អ្នក​ វា​នឹង​លោត​សញ្ញា​បញ្ជាក់​នៅ​ផ្នែក​ឆ្វេង​​ខាង​ក្រោម ហើយ​ថែម​ទាំង​បង្ហាញ​ឈ្មោះ Friend ដែល​បាន​ Unfriend ថែម​ទៀត​ផង។

 

 

*បញ្ជាក់​ថា​ Extension នេះ​​មិន​អាច​មើល​ដឹង​ថា​កន្លង​មក​មាន​នរណា​បាន​ Unfriend អ្នក​ខ្លះ​នោះ​ទេ៕​​​​​

 

 

ចុច​អាន៖ មិន​សប្បាយ​​មិត្តភ័ក្តិ Tag រូបផ្តេស​ផ្តាស សាក​វិធី​នេះ​ទៅ

 

ដោយ៖ ហៃ​ សុខ​ហេង ​​

អត្ថបទពេញនិយម