Hacker វាយ​ប្រហារ​ធនាគារ​វៀតណាម​​ ដឹង​ទាន់​វិះ​អស់ ១ លាន​ដុល្លារ

  • 2016-05-17 23:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TPBank ជា​ធនាគារ​មួយ​ក្នុង​ប្រទេស​វៀតណាម​ ​ត្រូវ​បាន​ក្រុម​ ​Hacker​ ​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​តាម​អ៊ីនធឺណិត​​។​ ការ​វាយ​ប្រហារ​នេះ​មិន​បាន​សម្រេច​ ​ដោយ​ខាង​ធនាគារ​​អាច​​បញ្ឈប់​ទាន់​ពេល​ ​កុំ​អី​ត្រូវ​ខាត​បង់​អស់​​ប្រមាណ​ ​១​ ​​លាន​ដុល្លារ​។

 

 

ប្រភព​ពី​ធនាគារ TPBank​ ​ឲ្យ​ដឹង​ថា​ ​Hacker​​​ បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ ​Server​ ​ដែល​ធនាគារ​បាន​ជួល​នៅ​បរទេស​។ ​ ​Server​ ​នោះ​ជា​តំណ​ភ្ជាប់​រវាង​សហគមន៍​សុវត្ថិភាព​ចរាចរណ៍​ហិរញ្ញវត្ថុ​ពិភពលោក​ ​ដែល​គេ​ហៅ​ថា​ ​SWIFT​។​

 

ក្រុម​ ​Hacker​ ​បាន​បង្កើត​ទម្រង់​បែប​បទ​ទូទាត់​សាច់​ប្រាក់​ក្លែងក្លាយ​ជា​ច្រើន ដើម្បី​ធ្វើ​ការ​ដក​លុយ​ពី​ធនាគារ​។​ ​Hacker​ ​បាន​លួច​បង្កប់​ ​malware​ ​ក្នុង​ Server ​​ដែល​បង្កើត​​​ចន្លោះ​ប្រហោង​ទើប​ ​Hacker​​​ មាន​ឱកាស​វាយ​ប្រហារ​​បែប​នេះ​។​

 

 

ការ​វាយ​ប្រហារ​​​ស្រដៀង​គ្នា​នេះ​ក៏​បាន​កើត​ឡើង​លើ​ធនាគារ​កណ្ដាល​របស់​បង់ក្លាដេស​​​កាល​ពី​ពេល​ថ្មីៗ​នេះ ​​ ​ដែល​នាំ​ឲ្យ​​បាត់បង់​ទឹក​​ប្រាក់​ ​៨០​ លាន​ដុល្លារ​។​

 

អាន​បន្ត​ ​៖​ ខាត​លុយ​ ​៨០លាន​ដុល្លារ​ ​ព្រោះ​ប្រើ​ ​switches ថ្លៃ​ ​១០ ដុល្លារ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ vietnamnet

អត្ថបទថ្មី