ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

  • 2014-09-18 22:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហ្គេម​ខ្មែរ​របស់​ក្រុម​ Osja Studio បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ជប៉ុន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្នុង​ពេល​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ Tokyo Game Show 2014 កាល​ព្រឹក​មិញ​នេះ។

 

 

លោក​អៀ អ៊ុយ​ ប្រធាន​ក្រុម Osja Studio ដែល​បាន​​នាំ​ហ្គេម​ទៅ​ចូលរួម​ក្នុង​ពិព័រណ៌ Tokyo Game Show 2014​បាន​ឲ្យ​ដឹង​​​ថា ក្នុង​​ពិព័រណ៌​ព្រឹក​នេះ ​ភ្ញៀវ​ជប៉ុន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​សម្រាប់​ហ្គេម​ដែលក្រុម​បានយក​ទៅ​តាំង​បង្ហាញ។

 

"ពួកគេសរសើរ​ថា​ហ្គេម​របស់​យើង​ឌីហ្សាញ​មក​​​ល្អ​ មាន​ភាព​ទាក់ទាញ​​​និង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ថា​វា​ជា​ការ​បង្កើត​ឡើង​ពី​ស្នាដៃ​របស់កូនខ្មែរ​​"។

 

លោក​ថា អ្វី​ដែល​ពួកគេ​លើក​ឡើង​​ជា​ការ​លើក​ទឹកចិត្ត​ ​ដើម្បី​​​​ឲ្យ​ក្រុម​លោក​បន្ត​ការ​​ប្រឹងប្រែង​​ក្នុង​ការ​ជំរុញ​​និង​អភិវឌ្ឍ​ហ្គេម​ឲ្យ​កាន់​តែ​​ប្រសើរ​​នា​ពេល​អនាគត។

 

ក្នុង​​ពិព័រណ៌ Tokyo Game Show 2014​ ក្រុម Osja Studio បាន​យក​ហ្គេម​​​មាន​ដូចជា ហ្គេម​យក្សអរ, Asva The Monkey និង ហ្គេម​ប្រភេទ​តូច​ៗ​មួយ​ចំនួន​ទៀត​ យក​ទៅ​បង្ហាញ​ដល់​ភ្ញៀវ​ចូលរួម​។ ព្រឹត្តិការណ៍​ Tokyo Game Show 2014 នេះ​​ មាន​រយៈ​ពេល​ ២ ថ្ងៃ​ ដែល​​បាន​ចាប់​ផ្តើម​​នៅ​ថ្ងៃ​នេះ និង​ដែល​មាន​ការ​ចូល​រួម​​ការ​តាំង​បង្ហាញ​ពី​​ហ្គេម​​ផ្សេងៗ ទូទាំង​ពិភពលោក​។

 

អាន​អត្ថបទ៖ ហ្គេម​កូន​ខ្មែរ​បង្ហាញ​ខ្លួន​​នៅ​ជប៉ុន

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី