កូរ៉េខាងជើងមានបណ្ដាញសង្គមមួយយកលំនាំតាម Facebook
- 2016-06-01 14:12:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងមានបណ្ដាញសង្គមមួយយកលំនាំតាម Facebook
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនអ៊ីនធឺណិត Dyn បានប្រទះឃើញវិបសាយមួយរបស់កូរ៉េខាងជើងមានរូបរាងស្រដៀងទៅនឹងបណ្ដាញសង្គម Facebook ដែលវាមានឈ្មោះថា "Best Korea's Social Network"។
តាមសម្ដីរបស់លោក Doug Madory អ្នកវិភាគអ៊ីនធឺណិតនៃក្រុមហ៊ុន Dyn បានឲ្យដឹងថា វិបសាយខាងលើនេះអាចឲ្យអ្នកប្រើប្រាស់ចុះឈ្មោះ, Upload រូបភាព Cover និង រូបភាព Profile ស្វែងរកមិត្តភ័ក្ដិ, ផ្ញើសារ, បង្ហោះ Status និងអូសចុះឡើងលើ News Feed បានដូចជា Facebook យ៉ាងអ៊ីចឹង។
មកទល់ពេលនេះគេមិនអាចស្វែងរកអត្តសញ្ញាណអ្នកបង្កើតវិបសាយនេះបាននៅឡើយ ប៉ុន្តែគេជឿជាក់ថាមាននរណាម្នាក់នៅក្នុងកូរ៉េខាងជើងបានបង្កើតវិបសាយនេះឡើយជាការសាកល្បង។ កាលពីថ្ងៃអង្គារម្សិលមិញគេសង្កេតឃើញថាវិបសាយដែលប្រើប្រាស់អាសយដ្ឋាន starcon.net.kp នេះបាន Offline បាត់ទៅហើយ។
គួររំលឹកថា ទាំងបណ្ដាញ Facebook, Twitter និង YouTube ត្រូវបានបិទមិនឲ្យប្រើប្រាស់ ក្នុងប្រទេសកូរ៉េខាងជើង៕
ចុចអាន៖ Hacker កូរ៉េខាងជើង ត្រូវសង្ស័យលួចលុយធនាគារអន្តជាតិ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CNN, Telegraph