Hacker កូរ៉េខាងជើង ត្រូវសង្ស័យលួចលុយធនាគារអន្តជាតិ
- 2016-05-30 21:12:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hacker កូរ៉េខាងជើង ត្រូវសង្ស័យលួចលុយធនាគារអន្តជាតិ
ចន្លោះមិនឃើញ
កូរ៉េខាងជើងត្រូវគេសង្ស័យថាមានពាក់ព័ន្ធនឹងករណីលួចលុយពីធនាគារអន្តរជាតិ ដែលមានដូចជា ធនាគារកណ្ដាល បង់ក្លាដេស ធនាគារវៀតណាម ធនាគារហ្វីលីពីន ដែលមានទំហំសាច់ប្រាក់ប្រមាណជាង ១០០ លានដុល្លារ។
ការអះអាងនេះ ជាការលើកឡើងរបស់ក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធសុវត្ថិភាពកុំព្យូទ័ររបស់អាមេរិក Symantec ។ ពួកគេបង្ហាញថា ការវាយប្រហារទៅលើប្រព័ន្ធរបស់ធនាគារទាំងនោះ គឺមានទម្រង់តែមួយ ដោយប្រើនូវវិធីបញ្ចូល Malware រួចបង្កើតជាទម្រង់ទូទាត់សាច់ប្រាក់ក្លែងក្លាយជាច្រើន។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋាន ហើយមន្ត្រីសហព័ន្ធរបស់សហរដ្ឋអាមេរិកក៏នៅបន្តស៊ើបអង្កេតបញ្ហាទាំងនេះ។
គូសបញ្ជាក់ផងដែរថា កូរ៉េខាងជើងធ្លាប់ត្រូវគេសន្និដ្ឋានថាប្រើ Malware ដើម្បីវាយប្រហារទៅលើគេហទំព័ររបស់ Sony ម្ដងរួចទៅហើយបន្ទាប់ពីគេបានចេញផ្សាយរឿង Interview តែករណីនោះត្រូវកូរ៉េខាងជើងបដិសេធ៕
អានបន្ត ៖ Hacker វាយប្រហារធនាគារវៀតណាម ដឹងទាន់វិះអស់ ១ លានដុល្លារ អានបន្ត ៖ ខាតលុយ ៨០លានដុល្លារ ព្រោះប្រើ switches ថ្លៃ ១០ ដុល្លារ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ vocativ /symantec / ap