​ក្មេង​ ​១៨​​​ ឆ្នាំ​ ​Hack​ ​បិទ​បណ្ដាញ​សង្គម​ ​កូរ៉េខាងជើង​ បាន​សម្រេច​

  • 2016-06-02 17:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andrew McKean ក្មេង​ប្រុស​សញ្ជាតិ​ ​ស្កុតឡែន​ ​អាយុ​ ​១៨​ ​ឆ្នាំ​ ​បាន​ ​Hack​ ​បិទ​ដំណើរ​ការ​ ​កម្មវិធី​បណ្ដាញ​សង្គម​​ ​Facebook​ ​clone​ ​របស់​កូរ៉េ​ខាង​ជើង​បាន​សម្រេច​ ​ក្រោយ​កម្មវិធី​នេះ​ភ្ជាប់​ទៅ​អ៊ីនធឺណិត​អន្តជាតិ​ ​។​

 

 

ការ​ ​Hack​ ​បាន​សម្រេច​ព្រោះ​កម្មវិធី​បណ្ដាញ​សង្គម​​ ​Facebook​ ​របស់​កូរ៉េ​ខាង​ជើង​ ​បង្កើត​ឡើង​ដោយ​ប្រើជម្រើស Demo របស់​កម្មវិធី​ ​phpDolphin​ ​​ហើយ​កូរ៉េខាងជើង​បាន​ប្រើ​ ​​ឈ្មោះ​គណនី​ ​និង​លេខ​សម្ងាត់​ ​defaults​ ​ដើម្បី​គ្រប់គ្រង​កម្មវិធី​នោះ​​​។​

 

 

បណ្ដាញ​សង្គម​ ​ដែល​កូរ៉េ​ខាងជើង​ ​ចម្លង​ពី​ ​Facebook​ ​មាន​តំណ​ភ្ជាប់​ ​starcon.net.kp​ ​ហើយ​ការ​ប្រើប្រាស់​លើ​កម្មវិធី​នេះ​ភាគ​ច្រើន​គឺ​ដូច​ ​Facebook​ ​។​ ​តែ​ទោះ​យ៉ាង​ណា​មក​ដល់​ពេល​នេះ​ ​starcon.net.kp​ ​នៅ​តែ​មិន​អាច​ដំណើរ​ការ​បាន​ ​៕​

 

 

អាន​បន្ត​ ​៖​​ កូរ៉េ​ខាង​ជើង​មាន​បណ្ដាញ​សង្គម​មួយ​យក​លំនាំ​តាម​ Facebook

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ techinsider