ម៉ៅ ហាជី៖ សម្ពាធខ្លាំងពេក ខ្ញុំសឹងតែដើរចេញពីសិល្បៈ
- 2016-06-15 17:41:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ៅ ហាជី៖ សម្ពាធខ្លាំងពេក ខ្ញុំសឹងតែដើរចេញពីសិល្បៈ
ចន្លោះមិនឃើញ
តារាចម្រៀងឯករាជ្យ ម៉ៅ ហាជី ប្រាប់ថា លោកទទួលរងសម្ពាធខ្លាំងរហូតសឹងតែដើរចេញពីសិល្បៈម្ដងៗក្រោយពេលជួបរឿងរ៉ាវចាក់ស្រេះជាច្រើនក្នុងវិថីសិល្បៈ។
"រាល់ថ្ងៃ មានសម្ពាធខ្លាំងរឿងកុងត្រា ពេលដេកក៏មិនសប្បាយចិត្តដែរ ខ្ញុំតែងឃើញព័ត៌មានអាក្រក់ពីខ្ញុំច្រើន ពេលខ្លះសឹងតែដើរចេញពីជីវិតសិល្បៈផងក៏មានអូន"។ ម៉ៅ ហាជី ថ្លែង។
យ៉ាងណាមិញអតីតបេក្ខភាព Cambodian Idol រូបនេះ អះអាងថា នៅតែតស៊ូជាមួយនឹងវិស័យនេះបន្តទៀត។ ទាំងអស់នេះដោយសារមានការគាំទ្រពីសំណាក់ប្រិយមិត្ត ជាពិសេសពួកគេបានលើកទឹកចិត្តមិនឲ្យលោកចុះចាញ់រាល់បញ្ហាដែលបានកើតឡើង។
"រាល់ថ្ងៃមានតែទ្រាំ ទាល់តែដាច់កុងត្រាទើបគិតគូររឿងផលិតកម្មកើត។ ណាមួយរាល់ថ្ងៃអ្នកដែលគាំទ្រខ្ញុំ ពួកគាត់នៅ តែបារម្ភហើយសួរថា ខ្ញុំម៉េចហើយៗ បើនិយាយទៅខ្ញុំមិនអាចចុះចាញ់បានទេ។ ហើយបើខ្ញុំចុះចាញ់ខ្ញុំពិបាកនឹងប្រឈមមុខជាមួយអ្នកគាំទ្រ ចឹងមានតែតស៊ូតទៅទៀត"។ ហាជី បន្ថែម។
ទស្សនាវីដេអូបកស្រាយលម្អិតពី ម៉ៅ ហាជី ខាងក្រោម៖
អត្ថបទ៖ ថា ម៉ាលីដា