វីដេអូសារិកាព្រៃ ទម្លាក់ជើងឯកចាស់ Man City មុននេះបន្តិច
- 2014-10-30 13:26:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូសារិកាព្រៃ ទម្លាក់ជើងឯកចាស់ Man City មុននេះបន្តិច
ចន្លោះមិនឃើញ
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅ Capital One Cup របស់អង់គ្លេស ដែលទើបបញ្ចប់កាលពីទាបភ្លឺមុននេះ ក្រុមសារិកាព្រៃ Newcastle បានទម្លាក់ក្រុមជើងឯកចាស់ Manchester City ដោយលទ្ធផល ២-០។
២គ្រាប់របស់ Newcastle ធ្វើបានដោយ Rolando Aarons (នាទី៦) និង Moussa Sissoko (នាទី៧៦)។ ជ័យជម្នះនេះបានធ្វើឲ្យអ្នកចាត់ការ Alan Pardew ថមថយសម្ពាធវិញខ្លះ ក្រោយពីមានអ្នកគាំទ្រជាច្រើនចង់ឲ្យលោកចាកចេញពីតំណែង។ វាក៏ជាជ័យជម្នះលើកដំបូងក្នុង១២ប្រកួតរបស់ក្រុមនេះនៅកីឡដ្ឋាន Etihad Stadium ផងដែរ។ Newcastle នឹងត្រូវឡើងទៅប៉ះក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅវគ្គ៨ក្រុមចុងក្រោយ។ Spurs បានទម្លាក់ក្រុម Brighton & Hove Albion ដោយលទ្ធផល ២-០។
ក្រុមដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយ៖
http://youtu.be/AgMuDDEYvjA
ដោយ៖ សុខ សុវត្ថិ