Toyota Prius ជំនាន់​ថ្មី​បំពាក់​ផ្ទាំង​សូឡារ​លើ​ដំបូល

  • 2016-06-20 18:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Toyota Prius ជំនាន់​ថ្មី​នឹង​អាច​សន្សំ​សំចៃ​ថាមពល​បាន​កាន់​តែ​ច្រើន​ជាង​មុន​ ដោយ​សារ​ការ​​បំពាក់​ផ្ទាំង​សូឡារ​លើ​ដំបូល​ ដែល​អាច​សាក​បញ្ចូល​ថាមពល​បាន។

 

 

ផ្ទាំង​សូឡារ​​នឹង​សាក​បញ្ចូល​ថាមពល​​បាន​ទោះ​បី​ឡាន​កំពុង​ចត​ស្ងៀម​ ហើយ​វា​អាច​នឹង​ជួយ​សន្សំ​សំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន​ដល់​ ១០​% ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​បាន​កាន់​តែ​យូរ។ លើស​ពី​នេះ​​ផ្ទាំង​សូឡារ​នេះ​ក៏​អាច​ផ្គត់​ផ្គង់​ថាមពល​ទៅ​​ឲ្យ​ប្រព័ន្ធ​មួយ​ចំនួន​ដូច​ជា​ ភ្លើង​, បង្អួច​ និង​ម៉ាស៊ីន​ត្រជាក់​ជា​ដើម។

 

នាយក​ផ្នែក​វិស្វកម្ម​លោក​ Koki Toyoshima បាន​បញ្ជាក់​ថា ​បច្ចេកវិទ្យា​នេះ​នឹង​ផ្ដល់​ជូន​​នៅ​ក្នុង​ប្រទេស​ជប៉ុន​ និង​តំបន់​អឺរ៉ុប​ជា​មុន​ រួច​ទើប​​​បន្ត​ទៅ​សហរដ្ឋអាមេរិក​នា​ពេល​ក្រោយ។

 

ក្រុមហ៊ុន​ Toyota មិន​ទាន់​ប្រកាស​​ទេ​ថា​ បន្ទះ​សូឡារ​នេះ​​ នឹង​​ជា​មុខងារ​ស្តង់ដារ​ ឬ​ ជា​ជម្រើស​បន្ថែម​​ឬ​យ៉ាង​ណា៕​​​​​​​​​

 

ចុច​អាន៖ ISUZU ចេញ​រថយន្ត​ទំនើប​ពីរ​ម៉ូដែល ធន់​នឹង​ការ​បើកបរ​កាត់​ទឹក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CarScoops

​​​​