​មាន​កម្មវិធី​នេះ​​លើ​ទូរសព្ទ​ ចង់​ដំណើរ​ការ​កូដ​ C/C++ ពេល​ណា​ក៏​បាន

  • 2016-06-22 21:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាសា​កូដ​ C/C++ មិន​មែន​ទាល់​តែ​មាន​កុំព្យូទ័រ​ទើប​អាច​ដំណើរ​ការ​បាន​នោះ​ទេ​ ឥឡូវ​នេះ​សូម្បី​តែ​នៅ​លើ​ទូរសព្ទ​ក៏​អាច​ធ្វើ​ទៅ​បាន​ តាម​រយៈ​កម្មវិធី​ពិសេស​មួយ​អាច​ទាញ​យក​ដោយ​ឥត​គិត​លុយ។

 

 

កម្មវិធី​​មាន​ឈ្មោះ​ថា C/C++​ ដោយ​អ្នក​អាច​ប្រើ​ប្រាស់​សម្រាប់​ រៀន​បន្ថែម, ចែក​រំលែក​ និង​ Run ភាសា​កូដ​ C/C++ បាន​ដោយ​មិន​ត្រូវ​ការ​ប្រព័ន្ធ​អ៊ីនធឺណិត។ ការ​សរសេរ​កូដ​ដើម្បី​ Run នៅ​លើ​កម្មវិធី​នេះ​ក៏​ងាយ​ស្រួល​មិន​ចាញ់​កម្មវិធី​លើ​កុំព្យូទ័រ​ប៉ុន្មាន​ឡើយ ដោយ​មាន​មុខងារ​ជា​ច្រើន​សម្រួល​ដល់​ការ​សរសេរ។

 

 

កម្មវិធី​ខាង​លើ​នេះ​អាច​ទាញ​យក​មក​ប្រើ​ប្រាស់​បាន​នៅ​លើ​ iPhone, iPad និង​ iPod touch ដែល​ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ចាប់​ពី​ជំនាន់​ទី​ ៧​ ឡើង​ទៅ។ សម្រាប់​ទូរសព្ទ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android វិញ​មិន​ទាន់​អាច​ប្រើ​កម្មវិធី​នេះ​បាន​នៅ​ឡើយ​ទេ៕​​​

 

​​​​​

 

ចុច​អាន៖ Khmer Academy បង្កើតជា App ពង្រឹង​​ជំនាញ​ព័ត៌មានវិទ្យា​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AppStore