តារា​ហុងកុង​ល្បី Kate Tsui មក​លេង​អង្គរវត្តស្ងាត់​ៗ

  • 2016-06-24 17:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាមរយៈ​ការ​​បង្ហោះ​​រូប​​​និង​វីដេអូ​មួយ​ចំនួន​​​លើ​បណ្ដាញ​សង្គម Instagram បញ្ជាក់​ថា តារា​សម្ដែង​សម្ដែង​ស្រី​ហុងកុង Kate Tsui បាន​មក​​ធ្វើដំណើរ​​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​ទឹក​ដី​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

 

Kate បាន​បង្ហោះ​រូប​២​សន្លឹក​ ១​ថត​កាល​ពី​២​ថ្ងៃ​មុន​បង្ហាញ​ពី​ទេសភាព​​ប្រាសាទ​អង្គរវត្ត​ពេល​ថ្ងៃ​រះ​និង​សរសេរ​ភ្ជាប់​ថា​៖"គ្មាន​អ្វី​​មក​រំខាន​​ខួប​កំណើត​លើ​កនេះ​ទេ"។ ការ​ដែល​សរសេរ​បែប​នេះ​ដោយ​សារ​តែ​ខួប​កំណើត​គម្រប់​៣៧​ឆ្នាំ​នាង​ ទើប​តែ​ធ្វើ​កាល​ពី​ថ្ងៃ ១៩ ខែ មិថុនា​​ថ្មី​ៗ​នេះ ហើយ​ក៏​អាច​​និយាយ​បាន​ថា​វា​ជា​វិសម្សកាល​​សម្រាប់​ថ្ងៃ​​ខួប​កំណើត​របស់​នាង​​ផងដែរ។

 

ឯ​រូប​មួយ​ទៀត​ថត​នៅ​ជណ្ដើរ​ឡើង​អង្គរវត្ត ដោយ​សរសេរ​ភ្ជាប់​ដោយ​រំភើប​​ថា​៖"មាន​តែ​មួយ​គ្មាន​២...អង្គរវត្ត។ នេះ​គឺ​ជា​សំណង់​ស្ថាបត្យកម្ម​មួយ​ក្នុង​ចំណោម​សំណង់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក! ខ្ញុំ​ពិត​ជា​ចង់​ណែនាំ​ឲ្យ​អ្នក​គ្រប់​គ្នា​មក​ទស្សនា​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ជីវិត! ចំណាយ​ពេល​នៅ​ទី​នេះ​ពិត​ជា​មានន័យ បើ​ទោះ​ជា​បែក​ញើស​និង​មូស​ខាំ​បន្តិច​ក៏​ដោយ។ ឯ​ខោ​នេះ​គឺ​ខ្ញុំ​ទិញ​នៅ​ផ្សារ​រាត្រី តែ​អ្នក​រស់​នៅ​ទី​នេះ​គិត​ថា​ខ្ញុំ​ជា​នារី​ជប៉ុន?? Huh?”។

 

 

លើស​ពី​នេះ​​ Kate Tsui ក៏​បាន​បង្ហោះ​វីដេអូ​ឡើង​​និង​ចុះ​​លើ​ប្រាសាទ​អង្គរ​វត្ត​ក្នុង​សំលៀកបំពាក់​ពណ៌​ខៀវ​មួយ​ឈុត ហើយ​វីដេអូ​២​នោះ​មាន​អ្នក​ចូល​មើល​រាប់ពាន់​នាក់​ឯ​ណោះ។ Kate ធ្លាប់​សម្ដែង​ក្នុង​​រឿង​ភាគ​ច្រើន​ដូច​ជា "Highs and Lows”​និង​"Lives of Omission” ជា​ដើម ហើយ​រឿង​ទាំង​នោះ​មួយ​ចំនួន​ក៏​ធ្លាប់​​បាន​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​នៃ​ប្រទេស​កម្ពុជា​ដែរ៕

 

A video posted by Kate Tsui (@kate_tsui_) on

 

A video posted by Kate Tsui (@kate_tsui_) on

 

 

ចុចអាន៖មើល​តារា​ហុងកុង Nancy Wu និង Vincent Wong ផ្ដល់​ហត្ថលេខា​អ្នក​គាំទ្រ​កម្ពុជា​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ Kate Tsui Instagram​

អត្ថបទថ្មី