អ៊ុង សាន ស៊ូជី៖ "ប្រជាជនរបស់យើងចង់បានការងារ មិនមែនជំនួយសប្បុរសធម៌ទេ"
- 2016-06-26 18:05:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុង សាន ស៊ូជី៖ "ប្រជាជនរបស់យើងចង់បានការងារ មិនមែនជំនួយសប្បុរសធម៌ទេ"
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងការបរទេសភូមាលោកស្រី អ៊ុង សាន ស៊ូជី និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចាបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយបញ្ហាពលករ និងជនភៀសខ្លួនមីយ៉ាន់ម៉ាកំពុងរស់នៅប្រទេសថៃ។
ក្នុងកិច្ចប្រជុំដ៏សំខាន់នេះលោកស្រី អ៊ុង សាន ស៊ូជី សង្ឃឹមថាពលករមីយ៉ាន់ម៉ានឹងមានការងារតាមលក្ខខណ្ឌត្រឹមត្រូវនិងរស់នៅមានស្តង់ដារក្នុងប្រទេសថៃ ហើយលោកស្រីក៏ចង់នាំនាំពលករខុសច្បាប់ និងជនភៀសខ្លួនភូមា ដែលរស់នៅប្រទេសថៃ ឲ្យធ្វើមាតុភូមិនិវត្តទៅប្រទេសកំណើតវិញ ដោយសុវត្ថិភាព ក្នុងពេលជាក់លាក់ណាមួយផងដែរ។
ទន្ទឹមនឹងការប្ដេជ្ញានេះលោកស្រី អ៊ុង សាន ស៊ូជីបានថ្លែងក្នុងកិច្ចប្រជុំថា៖"ប្រាកដណាស់ ពួកយើងចង់ឲ្យប្រជាជនទាំងអស់ផ្លាស់ទីលំនៅពីប្រទេសរបស់ពួកយើងកំពុងធ្វើការទៅប្រទេសកំណើតរបស់ពូកគេវិញ ហើយដោយការត្រលប់ដោយលក្ខខណ្ឌល្អណាមួយ ដោយមិនចង់ឲ្យពួកគេរត់ភៀសខ្លួនម្ដងទៀតៗ។
លោកស្រីបន្តថា៖"សម្រាប់រឿងនេះ ពួកយើងនៅមានការងារជាច្រើនទៀតត្រូវធ្វើ។ វាមិនទាន់គ្រប់គ្រាន់ទេ ដោយគ្រាន់តែនិយាយថា "តោះ យើងត្រលប់ទៅផ្ទះយើងវិញ"។ ពួកគេត្រូវត្រលប់ទៅវិញដោយមានផ្ទះ មន្ទីរពេទ្យសម្រាប់មើលថែពូកគេ ជាពិសេសការងារ"។
“គ្រប់ទីកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា ប្រជាជនតែងនិយាយថា ពួកគេត្រូវការការងារ។ ខ្ញុំធ្លាប់សួរពួកគេថា "តើអ្នកទាំងអស់គ្នាត្រូវការអ្វីជាងគេ?” ចម្លើយគឺថាការងារ។ ប្រជាជនរបស់ពួកយើងត្រូវការការងារ។ ប្រជាជនរបស់ពួកយើងចង់បានការងារ។ ពួកគេមិនត្រូវការជំនួយសប្បុរសធម៌ទេ"។ លោកស្រី អ៊ុង សាន ស៊ូជី បន្ថែម៕
ចុចអាន ថៃ និងភូមា សហការគ្នាចង់នាំពលករភូមា ទៅស្រុកកំណើតវិញ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts