ភីអិនអិន ប្រកាស​ដំណើរ​ការ​កម្មវិធី "មុខ​របរ​ខ្ញុំ" រដូវកាល​ទី​២ ជា​ផ្លូវ​ការ

  • 2016-06-29 23:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​អម្បាញ់មិញ​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​ប្រកាស​ដំណើរការ​កម្មវិធី​ជីវិត​ពិត "មុខ​របរ​ខ្ញុំ" រដូវ​កាល​ទី​២ ជា​ផ្លូវការ។

 

"មុខរបរ​ខ្ញុំ" នឹង​ចាប់​ដំណើរការ​រដូវ​កាល​ទី២ របស់​ខ្លួន ដោយ​ការ​ប្រកួត​ប្រជែង​នឹង​កាន់​តែ​តាន​តឹង​ខ្លាំង​ជាង​រដូវ​កាល​ទី​១។ ប្រធាន​បទ​ប្រកួត​ប្រជែង នឹង​ខុសៗ​គ្នា​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ពោល​គឺ​ខុស​គ្នា​ទាំង​ ៨ សប្ដាហ៍​តែ​ម្ដង។ កម្មវិធី​នេះ នឹង​ចាក់​ផ្សាយ​ជូន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី៤-កក្កដា ត​ទៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ ​វេលា​ម៉ោង ៨ ដល់ ៨:៣០ យប់។

 

 

រដូវ​កាល​ទី​២​នេះ មាន​បេក្ខជន​ចូលរួម​ប្រកួត​ ១០​ រូប ដែល​ជា​សហគ្រិន​ម្ចាស់​ហាង​កាហ្វេ ហាង​ពង​មាន់​អាំង ហាង​នំ អាជីវករ​នៅ​ផ្សារ​ទួល​ទំពូង និង​និស្សិត​មក​ពី​ខេត្ត ដើម្បី​ក្លាយ​ជា​អ្នក​ជំនួញ​ឆ្នើម។ បេក្ខជន​ទាំង​អស់​ ត្រូវ​តម្រូវ​ឲ្យ​ធ្វើការ​ជា​ក្រុម ហើយ​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់ ២០ លាន​រៀល។

 

លោក ជីមមី ផលិតករ​ប្រតិបត្តិ ថ្លែង​ថា "យើង​មាន​អារម្មណ៍​ថា កម្មវិធី​នេះ​នឹង​ទាក់ទាញ ហើយ​លើក​ទឹក​ចិត្ត​សហគ្រិន​វ័យក្មេង ដើម្បី​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ណា​មួយ។ យើង​នឹង​អញ្ជើញ​អ្នក​ជំនាញ​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​ក្នុង​កម្មវិធី​ របស់​យើង ដើម្បី​ជជែក​ជាមួយ​បេក្ខជន​ទាក់ទង​នឹង​បទ​ពិសោធន៍​ជិវិត​ពិត។ ដូច្នេះ​យើង​នឹង​មិន​គ្រាន់តែ​បង្កើត​កម្មវិធី​ដើម្បី​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​យើង​ចង់​ឲ្យ​អ្នក​ទស្សនា​របស់​យើង​រៀន​ពី​អ្វី​ម្យ៉ាង​ផង​ដែរ"។

 

រៀង​រាល់​សប្ដាហ៍ នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី ដែល​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩ ទើប​រក​ឃើញ​ជយលាភី។

 

 

បេក្ខជន​នឹង​ចាប់ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៤ កក្កដា វេលា​ម៉ោង ៨:០០ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន។ អ្នក​ជំនួញ​ឆ្នើម​នឹង​ឈ្នះ​នៅ​ក្នុង​កម្មវិធី​នេះ!

 

អត្ថបទ៖ ពាណិជ្ជកម្ម