សុភមង្គល៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ​ទេ​ ទោះ​បី​​គ្មាន​បទ​ពិសោធន៍​រក​ស៊ី​ក៏​ដោយ»

  • 2016-07-04 16:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះ​តែ​សេរី​ភាព​មិន​ចង់​ស្ថិត​ក្រោម​ការ​បញ្ជា​លិច​បញ្ជា​កើត និង​មិន​ចង់​យក​ចំណេះ​​​ដែល​ខ្លួន​ខំ​ប្រឹងប្រែង​​ទទួល​បាន​ទាំង​លំបាក​ទៅ​ធ្វើ​ការ​បម្រើ​ឲ្យ​គេ លោក សុភមង្គល បាន​សម្រេច​ចិត្ត​ចោល​ប្រាក់​ខែ​រាប់​ពាន់​មក​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន ផ្នែក​សេវា​បង្កើត​វិបសាយ និង​​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​លើ​អាជីវកម្ម​ខ្នាត ឈ្មោះ CODINGATE ដោយ​មាន​ដើម​ទុន​ដំបូង​តែ ១២០ដុល្លារ។

 

 

បើក​​ដំបូង​មាន​គ្នា​តែ​ពីរ​បី​នាក់ តែ​ដល់​ពេល​ដំណើរ​ការ​រយៈ​ពេល​ ៣ ឆ្នាំ​​ក៏​បាន​ពង្រីក​សមាជិក​ឡើង​ប្រមាណ ២៦ នាក់។ CODINGATE តែង​ទទួល​បាន​គម្រោង​ធ្វើ​រហូត សុទ្ធ​តែ​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ និង ក្រៅ​ស្រុក​ជា​ច្រើន​មក​ទាក់​ទង​ដោយ​ដូច​ជា​ការ​រចនា​បង្កើត​វេបសាយ និង​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​ផ្សេងៗ​ដូច​ជា​តាម​ហាង​លក់​ទំនិញ សណ្ឋាគារ និង​គ្រប់​គ្រង​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​នានា​ជាដើម។

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផ្នែក​សេវា​បង្កើត​វិបសាយ រូប​នេះ​ថា វា​ជា​ជោគជ័យ​សម្រាប់​ការ​បើក​​ដំណើរ​​ការ​អាជីវកម្ម​របស់​លោក​ បន្ទាប់​ពី​​បាន​ប្រឹងប្រែង​​និង​ពុះពារ​ការ​លំបាក​ជា​ច្រើន​ឆ្នាំ​មក​ទល់​ពេល​នេះ។

 

ធ្វើ​អ្វី​មួយ​ អ្នក​ត្រូវ​មាន​គោល​បំណង​ច្បាស់​លាស់ ដើម្បី​សម្រេច​គោល​ដៅ​ដែល​គ្រោង​ទុក មិន​មែន​​ធ្វើ​​ដោយ​ងងឹត​ងងុល​គ្មាន​ផែនការ​​និង​ការ​តាំង​ចិត្ត​​នោះ​ទេ៕

 

អត្ថបទ៖ ប៉ែត ផាន់និត