Facebook ចេញមុខងារ តំបន់សុវត្ថិភាពលើកទី ២៣ ក្រោយការវាយប្រហារនៅបារាំង
- 2016-07-15 16:55:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ចេញមុខងារ តំបន់សុវត្ថិភាពលើកទី ២៣ ក្រោយការវាយប្រហារនៅបារាំង
ចន្លោះមិនឃើញ
Facebook បានដាក់ឲ្យដំណើរការភ្លាមៗ នូវមុខងារ បញ្ជាក់តំបន់សុវត្ថិភាព (Safety Check) សម្រាប់អ្នកប្រើប្រាស់ក្នុងទីក្រុង Nice ក្រោយព្រឹត្តិការណ៍វាយប្រហារភេរវកម្ម កាលពីរាត្រីថ្ងៃ១៤ កក្កដា ២០១៦ ដែលឆក់យកជីវិតមនុស្ស ៨០នាក់ (តួលេខជំហានដំបូង)។
ការដាក់ដំណើរការមុខងារនេះ គឺជាលើកទី ២ ហើយសម្រាប់ប្រទេសបារាំង ក្នុងរយៈពេល តែ ៨ ខែប៉ុណ្ណោះ ដោយកាលលើកមុន គឺក្នុងព្រឹត្តិការណ៍បាញ់ប្រហារក្នុងទីក្រុងប៉ារីស។
គូសបញ្ជាក់ផងដែរថា Safety Check ជាមុខងារពិសេសរបស់ Facebook ដែលជួយឲ្យអ្នកប្រើប្រាស់ ដែលស្ថិតក្នុងតំបន់មានគ្រោះថ្នាក់អាច ប្រាប់ពីស្ថានភាព សុវត្ថិភាពរបស់ពួកគេ ហើយមកដល់ពេលនេះ មុខងារ Safety Check ត្រូវបានដាក់ឲ្យដំណើរការ ២៣ដង ពាសពេញពិភពលោក។
អានបន្ត ៖ ចង់បាន Lexus RX មួយទឹក គួរទិញចាប់ពីស៊េរីឆ្នាំ ២០០០ ឡើង
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ vocativ