លក់​បាយ​ក្នុង​សាលា​រៀន​រក​ចំណូល​បាន​ ១ ០០០ ដុល្លារ ក្នុង​១ខែ

  • 2016-07-18 17:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ទោះបី​ប្រកប​មុខ​របរ​ត្រឹម​លក់​បាយ​នៅ​តាម​សាលារៀន​ក្ដី​ ក៏​ស្ត្រី​ម្នាក់ អាច​ផ្គត់ផ្គង់​ការសិក្សា​កូនប្រុស​ស្រី​បី​នាក់​អោយ​រៀន​ដល់​មហាវិទ្យាល័យ។ ដោយ​ក្នុង​មួយ​ខែ​រក​ចំណូល​បាន​ជិត ១ ០០០ ដុល្លារ​ខណៈ​ប្រាក់ខែ​មធ្យម​របស់​មន្ត្រី​រាជការ ត្រឹមតែ​ជាង ២០០ដុល្លារ​ប៉ុណ្ណោះ។

 

 

កំពុង​ញាប់​ដៃ​​ដួស​បាយ​ខ្ចប់​ប្រអប់​បណ្ដើរ​និយាយ​បណ្ដើរ ​អ្នកស្រី​សួន​លី អាយុ៥០ឆ្នាំ​ប្រាប់ ​Sabayថា “ ខ្ញុំ​ប្រកបមុខរបរ​នេះ​ជាង២០ឆ្នាំ​ហើយ វា​នេះ​អាច​បន្ត​ក្តី​សង្ឃឹម​អោយ​កូន​បីនាក់​រៀន​ដល់​មហាវិទ្យាល័យ​ ទោះបីជា​ហត់នឿយ​បន្តិច​ក៏ដោយ ហើយ​ខ្ញុំ​ត្រូវ​ងើបឡើង​តាំងពី​ម៉ោង៣កន្លះ​ទៀបភ្លឺ​ដើម្បី​រៀបចំ​ចម្អិន ម្ហូប ដាំបាយ​អោយ​ឆ្អិន​រួចស្រេច​ដាក់​លើ​រទេះ រុញ​មកដល់​វិទ្យាល័យ​ជាស៊ីម​តាកែវ​នៅ​ម៉ោង ៥ព្រឹក ដែលមាន​ចម្ងាយ៣០០ម៉ែត្រ​ពី​ផ្ទះ។

 

អ្នកស្រី​លី​បាន​រៀបរាប់​បន្តថា​បាយ​សាច់ជ្រូក​លាយ​ពង​ទា​មួយ​ចាន​ថ្លៃ​តែ២ ០០០៛ប៉ុណ្ណោះ​ដោយ​ក្នុង​មួយថ្ងៃ​លក់​បាយ​អស់​អង្ករ៤០កំប៉ុង​ និង​សាច់ជ្រូក៧គីឡូក្រាម​ដែល​ម៉ូយ​យកមក​បោះ​អោយដល់​ផ្ទះ។ចំណែក​បន្លែ​សម្រាប់​ធ្វើ​ជ្រក់​មាន​ត្រសក់​និង​ការ៉ុត ត្រូវ​ទៅ​ទិញ​នៅ​ផ្សារ​តាកែវ ដោយ​ក្នុង១ថ្ងៃ​ចំណាយ​អស់​ជាង១០ ០០០រៀល។ស្ត្រី​រូបនេះ​បន្តថា​ ការងារ​នេះ​គាត់​ធ្វើ​តែឯង​រួមជាមួយ​កូ២នាក់​ដោយ​ស្វាមី​គាត់​មាន​ការងារ​ដាច់ដោយឡែក​ត្រូវធ្វើ។

 

 

តែ​ទោះបីយ៉ាងណា​អ្នកស្រី​លី​បន្ត​អោយដឹងថា ​ប្រាក់ចំណូល​ទាំងនេះ​បាន​គ្រាន់​ជួយ​ទប់​លើ​ការ​ចំណាយ៖

 

ទី១. ពិធីបុណ្យ​និង​ពិធីការ​ផ្សេង​ឭ ។ ទី២. ការចំណាយ​ប្រចាំថ្ងៃ ដោយ​កូនច្បង​របស់គាត់​មាន​គូស្រករ​រហើយ​ពិតមែនតែ​បន្ទុក​ហូបចុក​នៅ​លើ​គាត់​រ៉ាប់រង​ទាំងអស់​ដោយ​ក្នុង​មួយថ្ងៃ​ចំណាយ៥០ ០០០រៀល។ ទី៣. ចំណាយ​លើ​ការសិក្សា​កូន​នៅ​លីវ២នាក់​ទៀត​រៀន​នៅ​មហាវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​តាកែវ​ចំណែក​កូនច្បង​រៀន​ចប់​ហើយ ដោយ​បច្ចុប្បន្ន​ធ្វើ​មន្ត្រីរាជការ​ម្នាក់​នៅ​ក្នុង​ខេត្ត ៕

  អត្ថ​ប​ទៈ ជិន វេន

អត្ថបទថ្មី