Fan Bingbing រង​ការ​រិះគន់​​​ដោយ​សារ​រ៉ូប​វាល​​បញ្ចេញ​សាច់​ខ្លាញ់​ខ្លាំង​ពេក

  • 2016-07-26 15:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing ក្នុង​កម្មវិធី​នា​ពេល​ថ្មី​ៗ​នេះ​បាន​រង​មតិ​អវិជ្ជមាន​យ៉ាង​ច្រើន​ពី​ទស្សនិកជន​ព្រោះ​ការ​ស្លៀក​ពាក់​របស់​ខ្លួន។

 

 

ល្ងាច​ថ្ងៃ​ទី ២៤​ខែ​កក្កដា​កន្លង​ទៅ​នេះ សន្និសីទ​កាសែត​របស់​ភាពយន្ត "League of Gods” ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ក្រោម​ការ​ចូល​រួម​របស់​តារា​សម្ដែង​ស្រី Fan Bingbing និង​កំពូល​តារា​សម្ដែង​ក្បាច់​គុន លី លាន​ជា។ កណ្ដាល​ហ្វូង​តារា​សម្ដែង​ប្រុស ស្រី​ស្អាត​ត្រកូល Fan បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ទាំង​ឡាយ។ យ៉ាងណាក៏ដោយ តួ​រឿង "The Empress of China” បាន​រង​មតិ​រិះគន់​នៅ​ពេល​នាង​បាន​ជ្រើស​យក​រ៉ូប​វាល​ខ្នង​មក​ស្លៀក​បណ្ដាល​ឲ្យ​ឃើញ​សាច់​​ខ្លាញ់​​របស់​ខ្លួន។

 

ក្រោយ​ពេល​រូបភាព​របស់​តារា​សម្ដែង​វ័យ​៣៤​ឆ្នាំ​ត្រូវ​បាន​ចុះផ្សាយ​មតិ​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​លើ​បណ្ដាញ​ព័ត៌មាន Sina បាន​លើក​ឡើង​ដូច​ជា៖ "Fan Bingbing ពិត​ជា​ក្លាហាន​ណាស់​ដែល​ហ៊ាន​ស្លៀក​រ៉ូប​ដូច​នេះ" “មិន​អាច​បដិសេធ​បាន​ទេ​ថា​នាង​មាន​ទម្រង់​មុខ​ស្អាត តែ Fan Bingbing ឥលូវ​ធាត់​ហើយ​ចាស់​ទៀត"៕

 

 
 
 
 
 
 
 

ចុចអាន៖Fan Bingbing បោះ​បង់​ភាព​សិច​ស៊ី មក​ថត​រូប Cute គួរ​ឲ្យ​ស្រលាញ់​វិញ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14