បាក់​ឌុប​ឆ្នាំ២០១៦នេះ មិនបន្ធូរដៃ តែបន្ថយពិន្ទុ

  • 2016-08-04 15:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​មន្ត្រី​​ក្រសួង​អប់​រំ​ យុវជន​​ និង​​កីឡា ​លោក ហង់ ជួន​ណារ៉ុន បាន​ឲ្យ​ដឹង​ថា​ ក្រសួង​​នឹង​​​បន្ត​រឹត​បន្តឹង​​​លើ​ការ​​​​ប្រលង​បាក់​ឌុប​ដូច​ឆ្នាំ​មុន​​ដែរ​។ ដោយ​ឡែក​សម្រាប់​ពិន្ទុ​ប្រលង​ឆ្នាំ​នេះ ​លោក​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ​ត្រឹម២២៤​គឺ​​ជាប់ ដែល​ខុស​ពី​ឆ្នាំ​មុន (២០១៥) គឺ ២៣៧ពិន្ទុ។  

 

នៅ​ក្នុង​​​សន្និសីទ​​សារព័ត៌មាន​​ស្ដី​ពី​ការ​រៀប​ចំ​ការ​ប្រលង​​​​សញ្ញាបត្រ​​មធ្យម​សិក្សា​ទុតិយភូមិ​​​​​នា​ឆ្នាំ​២០១៦ ធ្វើ​ឡើង​នៅ​ទី​ស្តីការ​ក្រសួង​អប់រំ​កាល​ពី​រសៀល​ម៉ោង ២:៣០ នាទី ថ្ងៃទី០៣ សីហា​ម្សិលមិញ​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា៖ "ដំណើរ​ការ​ប្រលង​សញ្ញបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ និង​បំពេញ​វិជ្ជា​សម័យ​ប្រលង​៖ ២២ សីហា ២០១៦ ​ខាង​មុខ​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​ គោល​ការណ៍​ច្បាប់ យុត្តិធម៌​ តម្លាភាព និង​លទ្ធ​ផល​ទទួល​យក​បាន។ ក្រសួង​ នឹង​បន្ត​រឹត​បន្តឹង​​ការ​ប្រលង​ដូច​ឆ្នាំ​មុន​ដែរ​ ដោយ​បន្ត​សហការ​ជា​មួយ​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​​ក្នុង​ការ​ចូល​រួម​សង្កេត​ការណ៍​​ដំណើរ​ការ​ប្រលង​ចាប់​ពី​ដំណើរ​ការ​សំណេរ​ រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល"។

 

 

សម្រាប់​ការ​​បាក់​ឌុប​២០១៦​ ចំពោះ​បេក្ខជន​ណា​ដែល​យក​គ្រឿង​អេឡិចត្រូនិក​​ចូល​​ក្នុង​​បន្ទប់​ប្រលង​​នឹង​ត្រូវ​ធ្លាក់​ស្វ័យ​ប្រវត្តិ​។ ចំពោះ​​បេក្ខជន​ដែល​ឲ្យ​គេ​ប្រលង​ជំនួស​ ត្រូវ​បាន​កំណត់​​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​​ឲ្យ​ប្រលង​ពីរ​ឆ្នាំ​​បេក្ខជន​ដែល​ឲ្យ​គេ​ប្រលង​ជំនួស​ ត្រូវ​បាន​កំណត់​​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​​ឲ្យ​ប្រលង​ពីរ​ឆ្នាំ​បន្ត​បន្ទាប់។ ដោយ​ឡែក​ បេក្ខជន​ដែល​ប្រលង​ជំនួស​គេ នឹង​ត្រូវ​​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។ នេះ​បើ​តាម​ប្រសាសន៍​ លោក ហង់ ជួន​ណារ៉ុន​។

 

ការ​ប្រលង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​ ឆ្នាំ​២០១៦ ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម រួម​មាន​បេក្ខជន​ប្រលង​សរុប​​ចំនួន ៩៣ ៧៥២ នាក់​ ដោយ​មាន​មណ្ឌល​ប្រលង​ចំនួន​ ១៥៧​​មណ្ឌល ចែក​ចេញ​ជា​ ៣ ៧៨១​បន្ទប់​ នៅ​រាជធានី ខេត្ត​ទាំង​​២៥ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

 

ចុចអាន៖ មេរៀន​សង្ខេប និង​លំ​ហាត់​គំរូ​ថ្នាក់​ទី​១២ ជា​ច្រើន មាន​នៅ​វិបសាយ និង​ហ្វេសប៊ុក គ្រូ

 

អត្ថបទ៖ មាន រតនា​​​​​​​