Exnet Taxi កម្មវិធី​ហៅ​តាក់​ស៊ី​ជិះ​ បាន​ទាន់​ចិត្ត

  • 2016-08-05 22:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Exnet Taxi Cambodia ​ជា​កម្មវិធី​សម្រាប់​កក់​ជើង​តាក់​ស៊ី​ជិះ ​ក្នុង​ស្រុកដំបូង​គេ​ដែល​ផ្ដល់​សេវាកម្ម​​ឱ្យ​​អ្នក​ដំណើរ​អាច​កក់​ប្រភេទ​រថយន្ត​តាម​អន​ឡាញ​បាន។ កម្មវិធី​នេះ​បង្កើត​ឡើង​ដោយ​លោក ហ៊ ដាលុចសម្រាប់កំណត់​ទីតាំង​​របស់​អតិថិជន​ដែល​ត្រូវ​ការ​ជិះ​រថយន្ត​តាក់ស៊ី និងផ្ដល់​ភាព​ងាយ ស្រួល​ក្នុង​ការ​ស្វែង​រក​ទីតាំង​តាក់​ស៊ី​ដែល​នៅ​ជិត​បំផុត។

 

 

ដើម្បី​អាច​ប្រើ Exnet Taxi បាន​ប្រិយមិត្ត​គ្រាន់​តែ ចូល​ទៅ​​ទាញ​យក​ពី App Store ឬ Play Store ​បន្ទាប់​មក​បើក​កម្មវិធី រួច​ធ្វើការ Sign in ដោយ​បញ្ចូល​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន ឬ​ភ្ជាប់​ជាមួយ​គណនី Google ​ក៏​បាន បន្ទាប់​ពី​ Sign in ​រួច​ហើយ​ប្រិយមិត្ត​អាច​ធ្វើការ​កក់​តាក់​ស៊ី​បាន​ហើយ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង Set Pickup ​រួច​ជ្រើស​រើស​ប្រភេទ​រថយន្ត​ដែល​ប្រិយមិត្ត​ចង់​បាន​ជា​ការ​ស្រេច។

 

 

 

 

បញ្ជាក់៖ មុខងារ​ទីតាំង​(Location) ត្រូវ​បើក​ជានិច្ច​ពេល​ប្រើ​កម្មវិធី​នេះ៕

 

ទាញ​យក​សម្រាប់ iOS

 

 

ទាញ​យក​សម្រាប់ Android

 

 

 

ចុច​អាន៖ កម្មវិធី​​ទូរសព្ទ IELTS ត្រៀម​ប្រឡង​អាហារូបករណ៍​បរទេស

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី