ខ្យល់គ វិលមុខ មានច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១
- 2016-08-22 22:13:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្យល់គ វិលមុខ មានច្រើនករណីសម្រាប់បាក់ឌុបថ្ងៃទី១
ចន្លោះមិនឃើញ
សិស្សានុសិស្សមួយចំនួនបានឈឺ ខ្លះខ្យល់គ និងវិលមុខរហូតមិនអាចបំពេញចម្លើយកិច្ចការរបស់ខ្លួននៅក្នុងបន្ទប់ប្រលងបាន ដោយសារស្ថានភាពសុខភាពមិនល្អ ព្រោះភិតភ័យពេកអំឡុងបាក់ឌុប។ ក្នុងនោះក៏មានសិស្សខ្លះអវត្តមានមិនចូលប្រលងផងដែរ។ ក្រៅពីនោះវិទ្យាល័យស្ទឹងសែន មានការខ្វះវិញ្ញាសា៦សន្លឹកគ្រប់មុខវិជ្ជា មូលហេតុក្រសួងអប់រំរៀបចំខ្វះ។
@ មណ្ឌលវិទ្យាល័យកំពង់ស្ពឺ : សិស្សនារីម្នាក់មានបញ្ហាសុខភាព ត្រូវបានលោកប្រធានមណ្ឌលអនុញ្ញាតឱ្យអង្គុយទល់មុខបេក្ខជនដទៃទៀត
@ មណ្ឌលអនុវិទ្យាល័យសោហឺ : បេក្ខនារីម្នាក់មានអាការៈមិនស្រួលខ្លួនពេលកំពុងប្រលង
@ មណ្ឌលអនុវិទ្យាល័យកម្មករ : បេក្ខជនមួយរូបមិនស្រួលខ្លួន ដូច្នេះគណៈកម្មការអនុញ្ញាតឱ្យប្រឡងនៅខាងក្រៅ
@ មណ្ឌលវិទ្យាល័យហ៊ុនសែនស្វាយអន្ទរ : បេក្ខជនម្នាក់មានអាការៈវិលមុខ និងក្អួត
@ មណ្ឌលព្រះនរោត្តម អវត្តមាន ៣នាក់ ស្រី១នាក់។
អត្ថបទ៖ លឹម សុនា