“រថភ្លើងទៅប៊ូសាន” ក្លាយជាភាពយន្តកូរ៉េរកចំណូលបានច្រើនបំផុតនៅវៀតណាម
- 2016-08-23 16:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“រថភ្លើងទៅប៊ូសាន” ក្លាយជាភាពយន្តកូរ៉េរកចំណូលបានច្រើនបំផុតនៅវៀតណាម
ចន្លោះមិនឃើញ
កំពូលខ្សែភាពយន្តនិយាយពី zombie “Train To Busan” របស់កូរ៉េរកប្រាក់ចំណូលបាន ១លាន៤សែនដុល្លារក្រោយចាក់បញ្ចាំងជិត១០ថ្ងៃនៅទីផ្សារវៀតណាម។
ត្រូវបានដាក់បញ្ចាំងនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១២ខែសីហា "Train To Busan” បានទាក់ទាញទស្សនិកជនជាច្រើនដោយសារមានសាច់រឿងទាក់ទាញក៏ដូចជាតួសម្ដែងល្អឥតខ្ចោះរបស់ខ្លួន។ ទោះបីជាត្រូវប្រជែងជាមួយរឿងហូលីវូដ "Suicide Squad” ក៏ដូចជាខ្សែភាពយន្តបុរាណក្នុងស្រុក "An Untold Story” តែរឿងមកពីកូរ៉េនៅតែជាជម្រើសរបស់ទស្សនិកជនជាច្រើន។
រឿង "Suicide Squad"
គិតត្រឹមថ្ងៃទី ១៩ខែសីហា ភាពយន្ត zombie ខាងលើរកបានប្រាក់ចំណូលចំនួន ១លានដុល្លារ (២៣ពាន់លានដុង)។ ក្រោយចុងសប្ដាហ៍មុន ភាពយន្តថ្មីរបស់ Gong Yoo បានកើនចំណូលដល់ ៣០ពាន់លានដុង (១លាន៤សែនដុល្លារ)។ តាមនោះដែរ ក្រោយដាក់បញ្ចាំងបាន១០ថ្ងៃ "Train To Busan” បានក្លាយជាភាពយន្តកូរ៉េដែលរកចំណូលបានជាងគេនៅទីផ្សារវៀតណាម។ ទស្សនិកជនភាគច្រើនក្រោយពេលបានមើលរឿងនេះបានលាន់មាត់ថា គុណភាពរឿងគឺមិនចាញ់ហូលីវូដនោះទេ តែវានៅតែរក្សាបានតម្លៃរបស់ភាពយន្តអាស៊ី៕
រឿង "An Untold Story"
ចុចអាន៖“Suicide Squad” រកចំណូលលើសគុណនឹង២នៃប្រាក់ផលិត ត្រឹម២សប្ដាហ៍
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing