រថយន្ត SUV របស់ Lamborghini មានតម្លៃចាប់ពី ២០ ម៉ឺនដុល្លារ
- 2016-08-26 17:41:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត SUV របស់ Lamborghini មានតម្លៃចាប់ពី ២០ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រថយន្តប្រភេទ SUV ជំនាន់ថ្មីរបស់ក្រុមហ៊ុន Lamborghini ដែលបង្កើតចេញពីឡានគំរូ Urus នឹងមានលក់លើទីផ្សារក្នុងឆ្នាំ ២០១៨ ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក Stefano Domenicali នាយកប្រតិបត្តិក្រុមហ៊ុន។
រថយន្ត SUV ទីពីរនេះ (បន្ទាប់ពី SUV ទីមួយម៉ូដែល LM002) ធ្លាប់បានបង្ហាញរូបរាងម្ដងរួចមកហើយក្នុងនាមជាផលិតផលគំរូ នៅកម្មវិធីតាំងបង្ហាញរថយន្តនាទីក្រុងប៉េកាំង ឆ្នាំ ២០១២ ដែលមានដំណើរការដោយម៉ាស៊ីន V8 ទំហំ ៤ លីត្រ។ រថយន្ត SUV នេះនឹងទំនងជាបង្ហាញរូបរាងផ្លូវការនាចុងឆ្នាំ ២០១៧ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Frankfurt។
ក្រុមហ៊ុនរថយន្តអ៊ីតាលីគ្រោងចេញលក់រថយន្តនេះនៅអំឡុងឆ្នាំ ២០១៨ ក្នុងតម្លៃចាប់ពី ២០០ ០០០ ដុល្លារ ដោយសហរដ្ឋអាមេរិក និង ប្រទេសចិន រំពឹងថានឹងជាទីផ្សារដ៏ធំមួយសម្រាប់រថយន្ត SUV នេះ៕
ចុចអាន៖ ឡាន Lamborghini ស៊េរីថ្មីដែលទើបប្រកាស មានម្ចាស់អស់ហើយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ AutoWeek, zing