Apple ដាស់តឿនថា iPhone 7 ពណ៌ខ្មៅរលោងងាយនឹងឆ្កូតណាស់
- 2016-09-08 17:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ដាស់តឿនថា iPhone 7 ពណ៌ខ្មៅរលោងងាយនឹងឆ្កូតណាស់
ចន្លោះមិនឃើញ
វត្តមាន iPhone 7 ដែលមានពណ៌ខ្មៅរលើបរលោង (Jet Black) បានធ្វើឲ្យអ្នកគាំទ្រផលិតផល Apple ជាច្រើន ខ្មួញខ្មាញ់ចង់បានមកប្រើប្រាស់ភ្លាមៗ។ ប៉ុន្តែពណ៌ខ្មៅរលោងនេះមានចំណុចខ្សោយមួយដែលអ្នកប្រើប្រាស់គួរដឹង។
បើតាមការក្រើនរំលឹកពីវិបសាយរបស់ Apple ឲ្យដឹងថា iPhone 7 ពណ៌ខ្មៅរលោងងាយនឹងឆ្កូតណាស់ជាពិសេសផ្នែកខាងក្រោយ នេះក៏ដោយសារការរចនាពណ៌នេះឡើងមានលក្ខណៈពិសេសខុសប្លែកពីពណ៌ដទៃ។ Apple បានណែនាំថាឲ្យប្រើប្រាស់ស្រោមការពារទូរសព្ទ ដើម្បីទប់ស្កាត់កុំឲ្យមានស្នាមឆ្កូតលើ iPhone ដ៏រលើបរលោងនេះ។
https://www.youtube.com/watch?v=sbios0u2Px8
ដោយឡែកចំពោះ iPhone ពណ៌ខ្មៅធម្មតាវិញ Apple មិនបានដាស់តឿនពីបញ្ហាអ្វីឡើយ។ iPhone 7 និង 7 Plus ទើបបានបង្ហាញវត្តមានកាលពីយប់មិញដោយមានជម្រើសពណ៌ដល់ទៅ ៥ រួមមាន ពណ៌ខ្មៅរលោង និង ពណ៌ខ្មៅ ដែលជាជម្រើសពណ៌ថ្មី៕
ចុចអាន៖ iPhone 7 ចេញលក់ថ្ងៃ ១៦ កញ្ញា ជាមួយតម្លៃជាង ៦០០ ដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ zing