iPhone 7 ចេញលក់ថ្ងៃ ១៦ កញ្ញា ជាមួយតម្លៃជាង ៦០០ ដុល្លារ
- 2016-09-08 15:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 7 ចេញលក់ថ្ងៃ ១៦ កញ្ញា ជាមួយតម្លៃជាង ៦០០ ដុល្លារ
ចន្លោះមិនឃើញ
Apple ទើបបញ្ចេញកំពូលស្មាតហ្វូនម៉ូដែលចុងក្រោយ iPhone7 និង 7Plus កាលពីរាត្រីថ្ងៃ ៧ កញ្ញា ២០១៦ ហើយផ្ដើមទទួលការកុម្ម៉ង់នាថ្ងៃ ៩កញ្ញា និងចេញលក់ថ្ងៃ ១៦កញ្ញា ជាមួយតម្លៃតែជាង ៦០០ ដុល្លារ (តម្លៃបរទេស)។
iPhone 7៖
32GB តម្លៃ ៦៤៩ ដុល្លារ
128GB តម្លៃ ៧៤៩ ដុល្លារ
256GB តម្លៃ ៨៤៩ ដុល្លារ
iPhone 7Plus៖
32GB តម្លៃ ៧៦៩ ដុល្លារ
128GB តម្លៃ ៨៦៩ ដុល្លារ
256GB តម្លៃ ៩៦៩ ដុល្លារ
សម្រាប់ម៉ូដែល 128GB និង 256GB មានតែនៅលើពណ៌ខ្មៅ Jet Black។ iPhone 7 និង 7Plus មានបែងចែកជា ៥ ជម្រើសពណ៌ ដូចជា ប្រផេះ មាស មាសផ្កាឈូក ខ្មៅរលោង និងខ្មៅគ្រើម។
ចំណុចពិសេស ហើយប្លែកសម្រាប់ 7 និង7Plus គឺមិនមានរន្ធកាស 3.5mm ហើយប្រើកាសពីតំណភ្ជាប់នៃរន្ធបញ្ចូលថាមពល។ កាន់តែពិសេសស្មាតហ្វូន ២ ម៉ូដែលនេះមានបំពាក់អេក្រង់ដែលអាចបញ្ចេញពណ៌ដូចធម្មជាតិពិត។
បើនិយាយពីកាមេរ៉ាសម្រាប់ 7 មាន ១២MP Aperture f/1.8 ដែលអាចថតរូបបានស្អាតសម្រាប់ទីងងឹត ហើយមានបំពាក់មុខងារទប់លំនឹងរូបភាព OIS។ សម្រាប់ 7Plus កាន់តែអស្ចារ្យព្រោះមានកាមេរ៉ាភ្លោះ ១២MP ហើយមានបំពាក់ Lens ប្រភេទ wide-angle 28mm និង Lens telephoto 56mm ដែលអាចផលិតរូបភាពមាន Depth of Field ដ៏ស្រស់ស្អាតដូចកាមេរ៉ាប្រភេទ DSLR៕
កាមេរ៉ា iPhone 7
កាមេរ៉ា iPhone 7Plus
អានបន្ត ៖ iPhone 7 និង 7 Plus ប្រកាសយប់មិញ កាមេរ៉ាភ្លោះថតរូបមិនចាញ់ DSLR
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ idownload