កាសឥតខ្សែតម្លៃ ១៥៩ ដុល្លាររបស់ Apple ប្រើមិនប្រយ័ត្នអាចបាត់
- 2016-09-08 21:19:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសឥតខ្សែតម្លៃ ១៥៩ ដុល្លាររបស់ Apple ប្រើមិនប្រយ័ត្នអាចបាត់
ចន្លោះមិនឃើញ
ស្របពេលដែល Apple សម្រេចដករន្ធកាសប្រភេទ 3.5mm ចេញពី iPhone 7 និង 7 Plus ក្រុមហ៊ុនក៏បានបន្ថែមផលិតផលមួយមកវិញ នោះគឺកាសស្ដាប់ឥតខ្សែ AirPods។
ការរចនារូបរាងរបស់ AirPods គឺដូចគ្នានឹងកាសស្ដាប់របស់ iPhone ធម្មតាដែរ ខុសត្រង់ថាមិនមានខ្សែតែប៉ុណ្ណោះ។ កាសនេះគ្មានប៊ូតុងសម្រាប់ចុចឡើយប៉ុន្តែនៅពេលភ្ជាប់នឹង iPhone ហើយក្នុងករណីដែលមានទូរសព្ទហៅចូលមក អ្នកអាចទទួលទូរសព្ទបានដោយគ្រាន់តែគោះលើកាស។
អ្វីដែលពិសេស AirPods នេះអាចភ្ជាប់ទៅនឹង iPhone, iPad, Apple Watch ឬ កុំព្យូទ័រ Mac ដោយវិធីតែមួយជំហានប៉ុណ្ណោះ ពោលគ្រាន់តែបើកប្រអប់កាសវានឹងចាប់ផ្ដើមតភ្ជាប់ភ្លាម។ ថាមពលថ្មរបស់កាសនេះអាចឲ្យប្រើបានរយៈពេល ៥ ម៉ោង សម្រាប់ការសាកថ្មមួយដង។ AirPods នឹងមានដាក់លក់នៅលើទីផ្សារបរទេសនាចុងខែតុលា ដោយមានតម្លៃ ១៥៩ ដុល្លារ។
វត្តមាននៃកាសឥតខ្សែនេះដែរក៏សង្កេតឃើញថាទទួលបានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់មួយចំនួនដោយសារមានតម្លៃថ្លៃ ហើយជាពិសេសពួកគេព្រួយបារម្ភថាវានឹងងាយបាត់៕
ចុចអាន៖ Apple ដាស់តឿនថា iPhone 7 ពណ៌ខ្មៅរលោងងាយនឹងឆ្កូតណាស់
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ PhoneArena